យុវជន Lauren Dua វ័យ ២៤ ឆ្នាំ បាននាំប្អូនស្រីវ័យ ១៤ ឆ្នាំឈ្មោះ Libby Munday និងប្អូនប្រុស Lewis Overell វ័យ ២០ ឆ្នាំទៅចាប់ Pokemon នៅឯភាគអាគ្នេយ៍ទីក្រុងឡុងដ៍នៅវេលាម៉ោង ១១ យប់កាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅថ្មីៗនេះ។
ផ្ទុយទៅវិញ ពួកគេមិនបានចាប់សត្វចម្លែកក្នុងហ្គេម Pokemon Go នោះទេ ប៉ុន្តែពួកគេបែរជាបានឃើញបុរសម្នាក់ស្លៀកខោក្នុងពណ៌ខៀវ នៅជាមួយនារីស្រាតម្នាក់នៅកណ្តាលវាល។
Lauren បាននិយាយថា "យើងបានដើរកាត់វាយស្មៅ Blackheath Common ហើយនៅពេលនោះប្អូនប្រុសខ្ញុំនិយាយថា តើនោះជានារីស្រាតមែនទេ? ហើយខ្ញុំគិតថា គាត់ប្រហែលជាលេងសើច ប៉ុន្តែដឹងអី ប្អូនស្រីខ្ញុំនិយាយអ៊ីចឹងដែរ"។
រូបគេបានបន្តថា "ដូច្នេះខ្ញុំក៏បានទៅម្តុំនោះដើម្បីរកមើល ហើយខ្ញុំសឹងមិនជឿថា ប្អូនៗខ្ញុំនិយាយជាការពិត ហើយនៅត្រង់ចំណុចនោះ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះនៅកំពុងលេងហ្គេម Pokemon នៅទីនោះ ហើយគូស្នេហ៍ស្រាតនោះពិតជាបង្ហាញភាពត្រេកត្រអាលគួរឱ្យចង់មើលណាស់។ គូស្នេហ៍ទាំងពីរហាក់ដូចជាមិនខ្វល់អ្វីឡើយដែលមនុស្សទាំងអស់បាននាំគ្នាឈរមើលពួកគេ"។
ហើយមួយសន្ទុះក្រោយមក អ្នកឈរមើលម្នាក់មិនអាចទប់កំហឹងខ្លួនបានជាមួយបុរសស្លៀកខោក្នុងពណ៌ខៀវ ក៏បានប្រតាយប្រតប់គ្នាមួយប្រាវតែម្តង។
អ្នកនាំពាក្យប៉ូលិសក្រុងម្នាក់បាននិយាយថា "មានគេតេហៅប៉ូលិសនៅម៉ោង ១២:១១ យប់កាលពីថ្ងៃទី ២១ ដើម្បីរាយការណ៍ការវាយតប់នៅឯវាលស្មៅ Blackheath Common"៕
