adverise with khmeread 1

ញាក់សាច់​! ព្រះអង្គម្ចាស់​នៅ​ក្រុង​ឌុយ​បៃ​យាង​ទត​សកម្មភាព​ការងារ​មន្ត្រី​ដោយផ្ទាល់​នៅ​ម៉ោង ៧ ព្រឹក ស្រាប់តែ​ឃើញតែ​តុ​ទទេរ​! រឿង​កើតឡើង​បន្ទាប់​រឹតតែ​ញាក់សាច់​

    ​មន្ត្រីជាន់ខ្ពស់​ចំនួន ៩ រូប​នៅឯ​សាលាក្រុង​ឌុយ​បៃ ត្រូវបាន​បញ្ជា​ឱ្យចូល​និវត្តន៍​មួយថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​យាង​មក​ពិនិត្យ​ការិយាល័យ​នៅពេល​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ ដោយ​ឃើញ​ផ្ទាល់​ព្រះ​នេត្រ​តែ​តុ​កៅអី​ទទេរ ខណៈ​មន្ត្រីជាន់ខ្ពស់​ជាច្រើន​មក​ធ្វើការ​យឺតយ៉ាវ​ទាំងអស់គ្នា​។​

​    ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ WAM ដែល​បាន​រាយការណ៍​កាល​ពីយ​ប់​ថ្ងៃ​ចន្ទ​បានឱ្យដឹងថា ព្រះរាជ​ក្រិ​ត្យ​របស់​ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum ជា​អនុ​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​មិនបាន​ភ្ជាប់​ការដកតំណែង​នេះ​ទៅនឹង​ការពិនិត្យ​ការិយាល័យ​នោះទេ ប៉ុន្តែ​ព្រះរាជ​ក្រិ​ត្យ​នេះ​និយាយថា ការដកតំណែង​នេះ​ធ្វើឡើង​ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​វ័យក្មេង​មាន​សមត្ថភាព​ចូលមក​ដឹកនាំ​វិញ​ម្តង​តែប៉ុណ្ណោះ​។​

​    ​វីដេអូ​ដែលមាន​រយៈពេល ១៤ វិនាទី​មួយ​បង្ហាញ​ពី​មេដឹកនាំ​ក្រុង​ឌុយ​បៃ​ព្រះជន្ម ៦៧ វស្សា​អង្គ​នេះ បាន​ដើរទៅ​ក្នុង​ការិយាល័យ​គ្មាន​មនុស្ស​ខណៈ​ទ្រង់​បាន​ដឹកនាំ​ការត្រួតពិនិត្យ​នៅ​នាយកដ្ឋាន​មមាញឹក​របស់​រាជរដ្ឋាភិបាល​ធំៗ​ចំនួន ៣ ដែល​ត្រូវគេ​ចែករំលែក​ពេញ​អន​ឡាញ​។​

​    ​នៅក្នុង​សារ​មួយ​នៅលើ Twitter កាលពី​ថ្ងៃ​ចន្ទ ទ្រង់​បាន​សរសើរ​រដ្ឋមន្ត្រីក្រសួង​អប់រំ​សាធារណៈ​អារ៉ាប់​រួម​អេ​មី​រ៉ាត់​គឺ​លោកស្រី Jameela Al Muhairi ដែល​បានមក​ធ្វើការ​បន្ទាប់ពី​សម្រាលកូន​បាន ៣ សប្តាហ៍​។​

​    ​អនុ​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​អារ៉ាប់​រួម​អេ​មី​រ៉ាត់​អង្គ​នេះ​ត្រូវគេ​ល្បី​ថា​ចូលចិត្ត​ឆ្មក់​ពិនិត្យ​សកម្មភាព​មន្ត្រី​នៅ​ជំនាន់​ដំបូង​នៃ​ការអភិវឌ្ឍ​ទីក្រុង​ឌុយ​បៃ​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​និង​ទេសចរណ៍​អន្តរជាតិ​។​

​     ព្រះអង្គ​ក៏ត្រូវ​បាន​ស្គាល់​ចំពោះ​ការបញ្ជូន​ភ្នាក់ងារ​លាក់​មុខ​ទៅកាន់​នាយកដ្ឋាន​រដ្ឋាភិបាល ដើម្បី​ធ្វើតេស្ត​ការទទួលខុសត្រូវ​រប​ស់​ពួក​មន្ត្រី​អំពី​តម្រូវការ​របស់​ប្រជាជន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ independent

មតិយោបល់