adverise with khmeread 1

ផ្លែ​ស្ពឺ​មាន​អត្ថប្រយោជន៍​ញាក់សាច់ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មើលរំលង​វា​

    ​ផ្លែ​ស្ពឺ​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​ក៏​សម្បូរ​នៅ​អាមេរិក​ឡាទីន​ផងដែរ ជាពិសេស​នៅ តំបន់​កា​រ៉ា​អ៊ី​ព និង​អាមេរិក​ខាងត្បូង​។​

​    ​នៅពេល​វា​ទុំ វា​ក្លាយជា​ពណ៌​លឿង​ជាមួយនឹង​រសជាតិ​ផ្អែម​។ ផ្លែ​ស្ពឺ​មាន​កាឡូរី​ក្នុង​កម្រិត​ទាប ដោយ​ផ្ទុក ៣១ កាឡូរី​ក្នុង​ស្ពី​ទម្ងន់ ១០០ ក្រាម​។ វា​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន B និង C សារជាតិ Lutein សារជាតិ Niacin សារជាតិ Riboflavin និង​ជាតិ​រ៉ែ​ដូចជា កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ស័ង្កសី និង​ជាតិ​ដែក​។​

​    ​អត្ត​ប្រយោជន៍​របស់​ផ្លែ​ស្ពឺ​៖
​    ​- ជំរុញ​ការ​គេង និង​ប្រឆាំង​ជំងឺ​គេង​មិន​លក់​
​    ​- ល្អ​ចំពោះ​ស្បែក​
​    ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- ពិសា​អំឡុងពេល​ពរ​ពោះ​មាន​អត្ថប្រយោជន៍​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​
​    ​- គ្រប់គ្រង​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
​    ​- ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- មាន​សមត្ថភាព​ប្រឆាំងនឹង​មេរោគ​ឆ្លង​

​    ​* ប្រុងប្រយ័ត្ន​
​    ​ប្រសិនបើ​អ្នកមាន​ជំងឺ​តម្រងនោម ខូច​តម្រងនោម ឬ អ្នកមាន​អារម្មណ៍​ចង់​ក្អួត ក្អួត និង​វិលមុខ ឬក៏​កំពុង​ប្រើប្រាស់​ថ្នាំ Statins, Opiates និង Benzodiazepines សូមកុំ​ពិសា​ឱ្យសោះ​៕

adverise with khmeread
ប្រភព៖ healthyfoodhelp

អ្នកនឹងចូលចិត្ត

មតិយោបល់