adverise with khmeread 1

តាមពិត​អ្នកបាញ់​សម្លាប់​ប្រធានាធិបតី John F Kennedy គឺជា​មនុស្ស​ក្នុង​ជួរ​អង្គរក្ស​ផ្ទាល់​របស់លោក រីឯ​ឃាតករ​ចាប់បាន​នោះ​គឺ​ក្លែងក្លាយ​ទេ​

    ​ការធ្វើការ​ឃាត​លោក​ប្រធានាធិបតី​អាមេរិក John F Kennedy នៅក្នុង​ឆ្នាំ ១៩៦៣ គឺជា​ការងារ​ផ្ទៃក្នុង នេះ​បើ​យោងតាម​ចម្លើយសារភាព​ដង្ហើមចុងក្រោយ​របស់​សមាជិក​កងសន្តិសុខ​របស់លោក​ម្នាក់ ដែល​បាន​សារភាព​ទៅកាន់​អ្នកដឹកនាំ​រឿង​លោក Oliver Stone​។​

​    ​តាម​ការរាយការណ៍រ​បស់ DailyMail បានឱ្យដឹងថា អតីត​ភ្នាក់ងារ​សម្ងាត់​ម្នាក់ ដែល​ធ្លាប់ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​អ្នកការពារ​ប្រធានាធិបតី Kennedy ត្រូវបាន​និយាយថា បាន​ទាក់ទង​លោក Stone បន្ទាប់ពី​គាត់​បានបញ្ចប់​ការដឹកនាំ​រឿង​ស៊ើបអង្កេត JFK ក្នុង​ឆ្នាំ ១៩៩១​។​

​    ​បុរស​រូបនោះ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក តាម​ដឹង​ចង់បង្ហាញ​អាថ៌កំបាំង​ដែល​គាត់​មាន​ថា "​មនុស្ស​ម្នាក់​មកពី​ក្រុមការងារ​ផ្ទាល់​របស់គាត់​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​លោក​ប្រធានាធិបតី​" ប៉ុន្តែ​សុខចិត្ត​រង់ចាំ​ប្រាប់​តែ​កូនប្រុស​របស់គាត់​តែ​ម្នាក់​គត់​។​

​    ​លោក Stone ដែល​បាន​ផ្តល់ឱ្យ​អតីត​ភ្នាក់ងារ​សម្ងាត់​របស់គាត់​នូវ​ឈ្មោះថា "Ron" បាន​និយាយថា ដំបូង​បុរស​រូបនេះ​បាន​ព្យាយាម​ទាក់ទង​គាត់​ជាមួយ​សារ​ចម្លែកៗ​មួយចំនួន​តាមរយៈ​ប្រអប់​ការិយាល័យ​ប្រៃសណីយ៍​។ ហើយ​ខណៈដែល​គ្រា​ដំបូង​គាត់​មានការ​សង្ស័យ ក្រោយ​ស្តាប់​ការ​រ៉ាយរ៉ាប់​រួចមក លោក Stone ចាប់ផ្តើម​ជឿជាក់ថា​វា​ជា​ការពិត​។​

​    ​អ្នកដឹកនាំ​រឿង​វ័យ ៦៩ ឆ្នាំ​រូបនេះ ដែល​ល្បីឈ្មោះ​ចំពោះ​ការដឹកនាំ​រឿង Platoon និង Born on the Fourth of July បាន​លាតត្រដាង​ការសារភាព​របស់ Ron ទៅកាន់​លោក Matt Zoller Seitz ដែល​កំពុង​សរសេរ​សៀវភៅ​ទី​បួន​របស់លោក ដែលមាន​ចំណងជើង​ថា The Oliver Stone Experience អំពី​ជ័យលាភី​រង្វាន់​អូ​ស្កា​រូបនេះ​។​

​    ​តាម​ដឹង លោក Stone បាន​និយាយ​នៅក្នុង​សៀវភៅ​នោះ​ថា "​សេណា​រី​យ៉ូ ដែល​គាត់ [Ron] អនុវត្ត​គឺ​ពិតជា​ប្រឹ​ត​ប្រៀង​ណាស់​។ វា​ជា​របៀប​ដែល​ខ្ញុំ​នឹងធ្វើ​តាម​ដែរ ប្រសិនបើ​ខ្ញុំ​នឹងធ្វើ​អ្វីមួយ​។ អ្នក​បានសម្លាប់​ប្រធានាធិបតី ហើយ​ការ​លាក់បាំង​របស់​អ្នក​ត្រូវបាន​ធានា ហើយ​ប្រសិនបើ​អ្នកបាញ់​កាំភ្លើង​ស៊ី​ព ដែល​សម្លាប់​ប្រធានាធិបតី​ត្រូវបាន​លាក់​ពួន​ក្នុងចំណោម​បុរស​ជាច្រើន​ទៀត ដែល​សន្ម​ត់​ថា​ជា​អ្នកការពារ​ប្រធានាធិបតី នោះ​អ្នក​ផ្សេងទៀត​នឹងមិន​ដឹង​ពី​ផែនការ​សម្លាប់​នេះ​ទេ​...​ចំណុច​នេះ​ពិតជា​សម​ហេតុផល​ណាស់​"​។​

​    ​លោក Stone តាម​ដឹង​ក៏បានផ្តល់​កិច្ចសម្ភាសន៍​មួយចំនួន​ជាមួយ​លោក Seitz សម្រាប់​សៀវភៅ​នេះដែរ ហើយ​នៅពេលដែល​អ្នកនិពន្ធ​ត្រូវបាន​សួរថា​ហេតុអ្វី​បានជា​គាត់​គិតថា លោក Stone បាន​រង់ចាំ​ដល់ពេលនេះ​ទើប​បង្ហាញ​ព័ត៌មាន​ដល់​សាធារណៈ លោក Seitz បាន​ប្រាប់ Daily Mail ថា "​ខ្ញុំ​គិតថា មកពី​គាត់​ទុកចិត្ត​ខ្ញុំ ហើយក៏​ព្រោះ​ពួកគេ​ទាំងពីរ​ជា​ឪពុក និង​កូន​ដែល​បាន​ស្លាប់​ជា​យូរ​មកហើយ​។ គ្មាន​នរណា​ដឹង​ពី​រឿងនេះ​ទេ​។ ខ្ញុំ​ជាម​នុស្ស​ដំបូង​ដែល​ដឹង​"​។​

​    ​សៀវភៅ​នេះ​បាន​រ៉ាយរ៉ាប់​លម្អិត​ថា Ron មិន​ចង់បាន​អ្វី​ជា​ថ្នូរ​នឹង​ការសារភាព​របស់គាត់​ទេ​។ ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​ការអះអាង​របស់គាត់​រឹត​តែមាន​ហេតុផល​។​

​    ​លោក Stone បាន​និយាយទៀតថា "​គាត់​មិន​ចង់បាន​លុយ​ឬក៏​ភាពល្បីល្បាញ​អ្វី​ឡើយ​។ គាត់​បាន​និយាយ​រឿង​ខ្លះ​ដូចជា ខ្ញុំ​ចង់ឱ្យ​អ្នក​ដឹងថា​នេះ​គឺ​ចេញពី​មនសិការ​របស់ខ្ញុំ​"​។​

​    ​រីឯ​ជនសង្ស័យ​ចំពោះ​ការបាញ់​លោក​ប្រធានាធិបតី​គឺ​អ្នកកាន់កាំភ្លើង Sniper អាមេរិក Lee Harvey Oswald ត្រូវបាន​បាញ់​រហូតដល់​ស្លាប់​ដោយ​លោក Jack Ruby ដែលជា​ម្ចាស់​ក្លឹប​រាត្រី​ក្នុង​ទីក្រុង Dallas ដែល​រឿងនេះ​បានកើត​ឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ការបាញ់សម្លាប់​លោក Kennedy៕

ប្រភព៖ MSN

adverise with khmeread

មតិយោបល់