adverise with khmeread 0

ស្បែក​ពោះ​យារ​ធ្លាក់ ធ្វើតាម​វិធីសាស្ត្រ​បែប​ធម្មជាតិ​នេះ​តែ​ក្នុង​រយៈពេល​ខ្លី​នឹង​តឹង​ណែន​មកវិញ​ដូចដើម​!

    ​ស្ត្រី​ភាគច្រើន​ដែលមាន​បញ្ហា​ស្បែក​ពោះ​យារ​ធ្លាក់ តែង​ជឿជាក់​ទៅលើ​ការវះកាត់ និង​ការព្យាបាល​បែប​ស្ប៉ា​។​

​    ​បញ្ហា​ស្បែក​ពោះ​យារ​នេះ​គឺជា​រឿង​គួរឱ្យ​រំខាន​ណាស់ ជាពិសេស​ធ្វើឱ្យ​បាត់បង់​សម្រស់​មួយផ្នែកធំ​ផងដែរ នៅពេល​និយាយ​ដល់​ការ​ជម្រើស​រើស​សម្លៀកបំពាក់​ស័ក្តិសម​។​

​    ​ជាមួយ​វិធីសាស្ត្រ​ធម្មជាតិ​ខាងក្រោម​នេះ លោកអ្នក​លែងមាន​ការ​បារម្ភ​ចំពោះ​រឿង​ស្បែក​ពោះ​យារ​ទៀតហើយ​។​
​    ​
​    ​* គ្រឿងផ្សំ​
​    ​- ទឹក​ផ្កា​ពណ៌​លឿង​ម្យ៉ាង​ហៅថា​ទឹក Witch Hazel ១ ស្លាបព្រា​កាហ្វេ​

​    ​- ទឹក​កាហ្វេ​ខ្មៅ ១ ស្លាបព្រា​កាហ្វេ (​អាច​ថែម​បាន​ទៀត​ប្រសិនបើ​គ្រឿងផ្សំ​គោក​ពេក​)
​    ​- ទឹកតែ​ខ្មៅ ៣ ស្លាបព្រា​បាយ​
​    ​- ប្រេង​បន្លែ​ឬ​ប្រេង​អូ​លីវ ១ ស្លាប​កាហ្វេ​
​    ​- ដីឥដ្ឋ (​ប្រភេទ​ដី​ឥត​បែបណា​ក៏បាន​) ១ ចានចង្កឹះ​

​    ​ជាការ​ពិត គ្រឿងផ្សំ​ទាំងអស់នេះ​សុទ្ធតែ​មានគុណ​សម្បត្តិ​ជួយ​ស្តារ​ស្បែក​ឱ្យ​តឹង​ណែន​ឡើងវិញ​ទាំងអស់​! 

​    ​កាហ្វេ និង​ទឹកតែ​ផ្ទុក​ទៅដោយ​អាស៊ីត​ថែ​ន​នី​ក (Tannic Acid) ដែលមាន​ប្រសិទ្ធភាព​អស្ចារ្យ​មកលើ​ស្បែក​។ 

​    ​ម៉ាស​ការពារ​ស្បែក​នេះ​គឺជា​របស់​មួយ​ដែល​គួរតែ​សាក​ប្រើ​! ស្បែក​របស់​អ្នកនឹង​អរគុណ​អ្នក ហើយ​រាងកាយ​របស់​អ្នក​នឹងមាន​ស្បែក​តឹង​រលោង​ជាថ្មី​ម្តងទៀត​សឹង​មិនគួរ​ឱ្យ​ជឿ​។ 

​    ​* របៀប​ប្រើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យចេញ​ជា​ល្បាយ​ប៉ិៗ រួច​លាប​លើ​ស្បែក​ពោះ ១ ឬ ២ ដង​ក្នុង​មួយថ្ងៃ លាប​ហើយ​ទុកចោល ១៥ ទៅ ២០ នាទី សឹម​លាង​ទឹក​ចេញ​។ បើ​អាចធ្វើ​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បីឱ្យ​ស្បែក​ឆាប់​តឹង​ណែន​ឡើងវិញ​។ 

​    ​បញ្ជាក់​៖ គ្រឿងផ្សំ​នេះ​លាយ​រួច​អាច​លាប​បាន​ពីរដង​ក្នុង​មួយថ្ងៃ បើ​មិន​ចង់​លាប​ពីរដង លាប​តែម្តង​ឱ្យអស់​ក៏បាន​។ 

​    ​ទស្សនា​វីដេអូ​អំពី​របៀប​ផ្សំ​តាំងពីដើម​រហូតដល់​ចប់​៕

adverise with khmeread
ប្រភព៖ beautyandappearance

មតិយោបល់