តើមាននារីណាខ្លះដែលចង់ឃើញបុរសរបស់ខ្លួនឡើងរាំបែបសិចស៊ី និងអាសអាភាសជាមួយនារីផ្សេងនោះ? ពិតណាស់ គ្មាននារីណាម្នាក់ចង់ឃើញបែបនោះទេ។
នៅពេលដែលមិត្តប្រុសនាងមិនអាចគេចចេញពីការរាំអុកពីនារីធ្វើការនៅក្លឹបស្រាត រូបគេក៏បានឡើងទៅលើឆាក និងចាប់ផ្តើមរាំជាមួយនារីនោះ។
វីដេអូខ្លីនេះបានល្បីពេញបណ្តាញសង្គម បន្ទាប់ពីវាបានបង្ហាញពីនារីម្នាក់បានច្រាននារីធ្វើការនៅក្លឹបស្រាត ទាំងនាងមិនទាន់បានរាំអុកពីលើបុរសដែលជាមិត្តប្រុសរបស់ស្ត្រីក្រេវក្រោធនោះផង។ វីដេអូនេះត្រូវបានគេជឿថា កើតឡើងនៅប្រទេសហ្វីលីពីន។
នៅដើមវីដេអូនេះ គេមិនឃើញមិត្តស្រីម្នាក់នោះទេ ហើយបុរសវ័យក្មេងម្នាក់នេះត្រូវបានឃើញឡើងឆាក និងអង្គុយនៅលើកៅអី។ អ្នករាំបែបសិចស៊ី និងអាសអាភាសម្នាក់ជាមួយស្បែកជើងកែងចោតខ្ពស់ និងខោក្នុងពណ៌ក្រហមបានដើរទៅជិតបុរសរូបនោះ និងចាប់ផ្តើមទាញអាវនាងឡើងលើ។
ខណៈនាងចាប់ផ្តើមអង្គុយអុកពីលើបុរសរូបនោះ មិត្តស្រីរបស់គាត់ក៏បានឡើងលើឆាកទាំងកំហឹង និងរុញនារីម្នាក់នោះផ្កាប់មុខ។
ចាប់តាំងពីវីដេអូនេះត្រូវបានបង្ហោះនៅលើ Facebook ដោយគណនីឈ្មោះ Berthold Winkler នៅឯប្រទេសហ្គាណា វាបានល្បីរន្ទឺគ្រប់ទិសទីជាមួយការចូលទស្សនារាប់លានដង និងត្រូវបានចែករំលែកជាង ២៥.០០០ ដង៕
