adverise with khmeread Jurgen klopp liverpool 5piqwi30o7tk1hjlgs5dg027s

លោក Klopp ភ័យ​ស្លន់ស្លោរ​ពេល​ខ្សែការពារ​របួស​ទាំងអស់​ខណៈ​ទីផ្សារ​ទិញដូរ​មាន​រយៈពេល​ខ្លី​

​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទិញ​កីឡារ​ករ​ក្នុង​ខែមករា​នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះខាត​ខ្សែការពារ​។ 

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បាត់បង់​ខ្សែការពារ​សំខាន់ៗ​ដូចជា កីឡាករ Mamadou Sakho, Mártin Skrtel និង Dejan Lovren ដោយសារ​បញ្ហា​របួស ខណៈ​កីឡាករ Joe Gormez នឹងត្រូវ​សម្រាក​ព្យាបាល​របួស​ក្នុង​រយៈពេល​យូរ​។ 

​កីឡាករ​ខ្សែការពារ Kolo Toure ក៏​ស្ថិតនៅ​ស្ថានភាព​របួស​ផងដែរ ប៉ុន្តែ​លោក Jurgen Klopp បានបញ្ជាក់​ប្រាប់ថា​វា​គ្រាន់តែ​ជា​អាកា​រៈ​រមួលក្រពើ​ក្នុងស្ថានភាព​ស្រាល​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក្តី បញ្ហា​របួស​កីឡាករ​ខ្សែការពារ​កណ្តាល គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ប្រឈម​នៅក្នុង​ខែមករា​សម្រាប់​គ្រូបង្វឹក​រូបនេះ​។​

​ក្នុង​ការធ្វើ​បទសម្ភាសន៍​អំពី​ព័ត៌មាន​មួយ​អំពី​បញ្ហា​ទិញដូរ​កីឡាករ​ខ្សែការពារ​គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់ថា "​ក្នុងអំឡុង​ពេលដែល​គ្មាន​ខ្សែការពារ​កណ្តាល​ក្នុងស្ថានភាព​បែបនេះ ពួកយើង​គួរតែ​គិត​អំពី​បញ្ហា​នេះ​។ កាលពី​ពីរ​សប្តាហ៍​មុន យើង​មាន​ខ្សែការពារ​កណ្តាល​បីនាក់ វា​ជា​ស្ថានការណ៍​ល្អ​។ ពេលដែល Liverpool បានចាប់ផ្តើម​រដូវ​កាល ក្រុម​មាន​ខ្សែការពារ​កណ្តាល ៥ រូប​បូក​ទាំង​ខ្សែការពារ Joe Gomez ហើយ​ឥឡូវនេះ​គ្មាន​សោះតែ​ម្តង​"​។  

​ក្រុម​ហង្ស​ក្រហម Liverpool បាន​ព្យាយាម​ទាក់ទង​ខ្សែការពារ Martin Caceres របស់​ក្រុម Juventus ខណៈដែល​កីឡាករ Tiago Ilori ដែល​ក្រុម Aston Villa ខ្ចី​ជើង​នឹង​ត្រៀម​ត្រឡប់​មកកាន់​ក្លឹប​វិញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់