adverise with khmeread 14191587 284812115233242 58462518 o

ជោគជ័យ​ក្នុងការ​វះកាត់​យក​កង​ពន្យារកំណើត​ដែល​រុល​នៅក្នុង​ពោះ​រយៈពេល​៣២​ឆ្នាំ​

​    ​ភ្នំពេញ ៖ ដុក​ទ័​រ​ឯកទេស​៣​រូប​នៃ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ បាន​សហការគ្នា​វះកាត់​លើ​អ្នកជំងឺ​ស្ត្រី​វ័យ​៦១​ឆ្នាំ​យក​កង​ពន្យារកំណើត​នៅក្នុង​ពោះ ដែល​វា​រុល​លើ​ពោះ​អ្នកជំងឺ​អស់​រយៈពេល​៣២​ឆ្នាំ​មកហើយ ប្រកបដោយ​ជោគជ័យ​។​

​    ​វេជ្ជបណ្ឌិត​ឯកទេស​វៀតណាម លោក NGO NGOC BINH VIET, លោក LE PHUOC DAI សហការី​ដាក់​ថ្នាំ​សន្តំ លោក DOAN PHUOC LOC និង​វេជ្ជបណ្ឌិត​ឯកទេស​កម្ពុជា​ព្រមទាំង​សហការី​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​ក្នុង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បានធ្វើការ​វះកាត់​ឆ្លុះ​(Laparoscopic surgery)​ចាប់យក កង​ពន្យារកំណើត ដែល​ស្ថិតនៅក្នុង​ពោះ​អ្នកជំងឺ​អស់​រយៈពេល​៣២​ឆ្នាំ ទទួលបាន​ជោគជ័យ​។​

​    ​លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៣០ សីហា​នេះ​ថា អ្នកជំងឺ​មាន​ជន្មាយុ​៦១​ឆ្នាំ មាន​អា​ការៈឈឺចាប់​ពេញ​ពោះ និង​ខ្លួនប្រាណ​រាលដាល​ដល់​ចង្កេះ​ព្រមទាំង​ដៃជើង​ជា​យូរ​ខែ​ឆ្នាំ​។ គាត់​ធ្លាប់បាន​អញ្ជើញ​ទៅពិនិត្យ​ជំងឺ នៅ​មន្ទីរពេទ្យ Bangkok ប្រទេស​ថៃ ប៉ុន្តែ​វេជ្ជបណ្ឌិត​នៅ​ទីនោះ​ពុំបាន​វិភាគ​លម្អិត​លើ​រូបភាព​វេជ្ជសាស្ត្រ​ដ៏​ចំឡែក​នេះឡើយ​។​

​    ​លោក​វេជ្ជ​ណ្ឌិ​ត​បន្តថា ថ្ងៃនេះ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​បាន​ពិនិត្យ​និង​វិភាគ​លម្អិត​លើ​រូបភាព CT Scan និង X Ray Digital ហើយ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​រូបភាព​សង្ស័យ​ជាច្រើន​ដទៃទៀត ទើប​ឃើញថា "​រូបភាព​ដែល​កត់ត្រា​ដោយ CTScan និង X Ray Digital  នោះ​ជា​កង​ពន្យារកំណើត​" ហើយ​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់​ជាបន្ទាន់​។​

​    ​តាម​ប្រសាសន៍​របស់​អ្នកជំងឺ​បានឱ្យដឹងថា គាត់​បានដាក់​កង​ពន្យា​កំណើត​នេះ​កាលពី​ជាង​៣០​ឆ្នាំមុន ហើយ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា​កង​ពន្យារកំណើត​នោះ ត្រូវបាន​យកចេញ​ហើយ​នៅឯ​បរទេស​។​

​    ​កង​ពន្យា​កំណើត​នោះបាន​រុលចូល​ទៅក្នុង​ពោះ​ក៏​ជា​ករណី​កើតមានឡើង​គួរឱ្យកត់សម្គាល់ ហើយ​វា​ស្ថិតនៅក្នុង​ពោះ​អ្នកជំងឺ​ដល់​ទៅ​២០​ឆ្នាំ មាន​ករណី​ដល់​ទៅ​៣២​ឆ្នាំ​ទើប​មាន​រោគសញ្ញា​ឈឺ​ចុកចាប់​ដោយសារ​លាក​ស្បៃ​ពោះ​បង្ក​ទៅជា​ខ្ទុះដំបៅ (peritonitis) បណ្តាលឱ្យ​អ្នកជំងឺ​ស្លាប់ ហើយ​ពុំមាន​ឱកាស​ទទួលយក​ការព្យាបាល​បានឡើយ​។ ករណីខ្លះ​កង​ពន្យារកំណើត​បាន​រុលចូល​ទៅក្នុង​ពោះ​ហើយ​ចាក់​ធ្លាយ​ពោះវៀន​ឬ​ថ្លើម លំពែង បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ក្នុង​រយៈពេល​ខ្លី​។​

​    ​លោក​វេជ្ជបណ្ឌិត​នៃ មន្ទីរពេទ្យ​ជោ​រៃ​សូម​ជម្រាបជូន​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ កង​ពន្យារកំណើត សូមមេត្តា​តាមដាន​និង​ពិនិត្យ​សុខភាព​ឱ្យបាន​ខ្ចា​ប់​ខ្ជួន​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​លោកអ្នក​៕

adverise with khmeread

មតិយោបល់