adverise with khmeread Chris brown

Chris Brown ស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីស្ត្រីម្នាក់ចោទថា យកកាំភ្លើងភ្ជង់

          តាមព័ត៌មានថា តារា​ចម្រៀង Chris Brown គឺជាជនសង្ស័យ​ក្នុង​ការ​ស៊ើប​អង្កេតលើ​ករណី​បង្ក​ហិង្សា​មួយ បន្ទាប់ពី​ស្ត្រីម្នាក់​បាន​អះអាងថា តារា​ចម្រៀង​រូប​នេះ​បាន​យក​កាំភ្លើង​គំរាម​កំហែង​នាង។

          តាមចោទថា ឧប្បត្តិហេតុនេះ​កើត​ឡើង​កាល​ពី​រំលងអាធ្រាត្រ​ថ្ងៃអង្គារ​ដែល​នៅពេល​នោះ Chris បាន​ដក​កាំភ្លើង​ភ្ជង់​ស្ត្រី​ម្នាក់​បន្ទាប់ពី​ពួកគេ​ឈ្លោះប្រ​កែក​គ្នា​នៅ​ផ្ទះក្នុងទីក្រុងឡូសអែនជើឡេស។

          ក្រោយ​មកស្ត្រីម្នាក់នេះបាន​ទូរស័ព្ទទៅលេខ​៩១១​ ហើយ​ប៉ូលិស​បាន​មក​ដល់និង​ធ្វើ​កំណត់ហេតុ​។ ប៉ូលិស​នឹងស៊ើបអង្កេតលើករណីនេះ។

          Brown តែងតែ​ជាប់ពាក់ព័ន្ធនឹង​រឿងចម្រូងចម្រាសជាបន្ត​បន្ទាប់​នៅក្នុងអា ជីព​របស់ខ្លួន។ កាល​ពី​ខែឧសភាឆ្នាំនេះតារាចម្រៀងរូបនេះ​ក៏រងកា​រចោទប្រកាន់​ថា​ បាន​ជាន់​លើ​ក្បាល​របស់អ្នកគាំទ្រ​ម្នាក់​ អំឡុង​ពេល​បង្ហាញមុខ​នៅ​រង្គសាល​មួយកន្លែង​នៅក្នុង​កម្មវិធី Cannes Film Festival ​ប៉ុន្តែ Brown បាន​បដិសេធ​ការ​ចោទប្រកាន់ទាំងនេះ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់