adverise with khmeread Couple 1

អាជ្ញាធរនេប៉ាល់ហាមឃាត់ពីរនាក់ប្តីប្រពន្ធមិនឲ្យឡើងភ្នំអេវើរ៉េស១០ឆ្នាំ ដោយសារក្លែងបន្លំរូបភាព

          ពីរនាក់ប្តីប្រពន្ធ​បាន​ជាប់បម្រាម​មិនឲ្យ​ឡើង​ភ្នំ​រយៈ​ពេល​១០​ឆ្នាំ បន្ទាប់ពី​ស៊ែ​រូបភាព​របស់ខ្លួន​នៅ​លើកំពូល​ភ្នំ​អេវើរ៉េស ដែល​ជារូបភាព​ក្លែង​ក្លាយ។

          Dinesh និង Tarakeshwari Rathod អ្នកទាំងពីរគឺជា​មន្ត្រីប៉ូលិស​បាន អះ អាងថា បាន​ឡើង​ដល់​កំពូល​ភ្នំ​ខ្ពស់ជាងគេបំផុត​លើលោកកាល​ពី​ខែឧសភា​ដើម​ឆ្នាំ​នេះ។ ទោះបីជា​យ៉ាងណា ប្តីប្រពន្ធ​ជនជាតិឥណ្ឌានេះ​រងការរិះគន់​ពីសំណាក់​អ្នក​ឡើង​ភ្នំដូចគ្នា ដែល​និយាយថា រូបភាព​របស់អ្នកទាំងពី​រ​មិនមែនជា​រូបភាព ពិតទេ។

          ក្រសួងទេសចរណ៍​នៃប្រទេសណេប៉ាល់​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ ហើយ​ជា​លទ្ធផល​ ពីរនាក់ប្តីប្រពន្ធត្រូវបានហាម​ឃាត់​មិនឲ្យ​ឡើង​ភ្នំ​កាលពីថ្ងៃអង្គារ។​ អា​ជ្ញាធរបានអះអាងថា ពួកគេអាចបញ្ជាក់ពីការពិតនៃរូបភាព​នេះ ហើយ​ថា រូប​ភាពទាំងនេះត្រូវ​បាន​កែច្នៃ​ដាក់​និងផ្តិតជាន​ពីលើ​ទិដ្ឋភាព​ភ្នំទាំងមូល៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់