adverise with khmeread Ga in main

Ga-in នឹងវិលត្រឡប់មកវិញក្នុងឋានៈជាតារាចម្រៀងទោល

          Son Ga-in សមាជិក​របស់​ក្រុម​ចម្រៀងកូរ៉េ Brown Eyed Girls នឹងវិលត្រ​ឡប់មក​វិញ​ក្នុងឋានៈ​ជា​តារា​ចម្រៀងទោល​​ជាមួយនឹង​អាល់ប៊ុមថ្មី។​

          ដើម្បីទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់ការ​បង្ហាញ​មុខ​នៅពេល​នេះ តារាចម្រៀង​ស្រីរូបនេះ​បាន​បង្ហាញរូបភាព​មួយចំនួន​នៅ​លើ​បណ្តា​ញសង្គម​ផ្លូវ​ការ​របស់​នាង​នៅសប្តាហ៍​នេះ។

          អាល់ប៊ុម​ថ្មីនេះនឹង​ក្លាយជា​អាល់ប៊ុម​ពេញ​លេញលើក​ដំបូង​របស់ Ga-in ចាប់តាំងពី​ការ​បង្ហាញ​មុខ​លើក​ដំបូង​ជា​តារា​ចម្រៀងទោល​ជាមួយ​បទ “Step 2/4” កាលពីឆ្នាំ​២០១០។

          ស្របពេល​ជាមួយគ្នានោះដែរ សមាជិក​ទាំងបួនរូប​របស់ក្រុម Brown Eyed Girls បាន​បន្តអាជីពជា​តារា​ចម្រៀងទោល​ចាប់តាំងពី​ឆ្នាំ​២០១០។ កាលពី​ខែ​មីនា​ ក្រុម​នេះបាន​ប្រារព្ធ​ខួប​១០​ឆ្នាំ​ជាមួយគ្នា​ ដោយរៀបចំ​កម្មវិធីជួប​ជាមួយ​អ្នក​គាំទ្រ​និង​ការ​ប្រគំតន្ត្រី​នៅ​ទីក្រុង​ឡូសអែនជើឡេស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់