adverise with khmeread Unnamed %282%29

មន្ត្រីកងរាជអាវុធហត្ថម្នាក់ជិះម៉ូតូណៃហតដួលរងរបួសធ្ងន់ (មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានមន្រ្តីកងរាជអាវុធហត្ថ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ប្រទះឃើញដេកផ្កាប់មុខម្នាក់ឯង ហើយមុខមានឈាមសង្ស័យថាស្រវឹងស្រា ជិះម៉ូតូដួលខ្លួនឯង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ១០០៣កែង និងផ្លូវ៣២៧ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    តាមប្រភពពីកន្លែងកើតហតុបានឱ្យដឹងថា មុនពេលកើតហេតុខណៈពេលប្រជាពលរដ្ឋធ្វើដំណើរត្រង់ចំណុចខាងលើ ក៏ប្រទះឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថបានដេកផ្កាប់មុខប្រឡាក់ឈាម ហើយដេកជិតម៉ូតូមួយគ្រឿងម៉ាក ណៃហត ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខ.ម 1-2328 ដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ។

    ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ទៅខាងកម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថដែលប្រចាំគោលដៅឱ្យមកជួយអន្តរាគមន៍។

    បើតាមប្រភពពីប៉េអឹមខណ្ឌសែនសុខឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ជុំ សុជិត មុខងារជាមេបញ្ជាការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយជិះម៉ូតូម៉ាកណៃហតរបស់អង្គភាព។

    តាមការពិនិត្យស្លាកស្នាម ឃើញមានស្នាមម៉ូតូខាងលើជិះមកពីជើងទៅត្បូងតាមផ្លួវ១០០៣
លុះមកដល់ចំណុចកើតហេតុគ្មានអ្នកណាម្នាក់ដឹងថា ជនរងគ្រោះខាងលើដួលដោយសារមូលហេតុអ្វីនោះទេ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានទាក់ទងទៅកាន់រថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ។ 

    ចំណែកឯម៉ូតូជនរងគ្រោះវិញត្រូវបានកម្លាំងអាវុធហត្ថជិះយកទៅរ្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌសែនសុខរង់ចាំតំណាងម៉ូតូមកទទួលយកទៅវិញ៕

 

adverise with khmeread

មតិយោបល់