adverise with khmeread Unnamed

ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅតាខ្មៅ

    កណ្តាល ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណី រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតនៅ ក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនល្មើស២នាក់ឃាត់ខ្លួន (ឃាត់ខ្លួន)១-ឈ្មោះ តេង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រពើហា  សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ រស់ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មាន ទីលំ នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ។

    ប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងរួមមាន៖ ម្សៅសក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកកice) ចំនួន ១កញ្ចប់ធំ, ម៉ូតូម៉ាកធូដេពណ៌ក្រហម ១គ្រឿងគ្មានស្លាកលេខ, កាបូបដាក់ប្រាក់ពណ៌ខ្មៅចំនួន១ ពណ៌ប្រផះ១ និងប្រាក់ខ្មែរចំនួន៦០០រៀល (ប្រាំមួយរយរៀល)។

    ប៉ូលិសបន្តថា នៅវេលាខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមសហការជាមួយកម្លាំងព្រហ្មទណ្ឌ ល្បាតតាមផ្លូវ ជាតិលេខ២ ក៏ប្រទះឃើញជនល្មើសមានឈ្មោះ ខាងលើកំពុងជិះម៉ូតូ ដោយមានការសង្ស័យបានហៅឈប់ដើម្បី ត្រូតពិនិត្យ ស្រាប់តែ ឈ្មោះ តេង សំណាង ទម្លាក់ថ្នាំ ១កញ្ចប់នៅលើផ្លូវតែម្តង។

    នៅចំពោះមុខសមត្ថកិច្ចជនល្មើសមិនបានសារភាពថា គ្រឿងញៀននោះពិតជារបស់ពួកខ្លួន។ បច្ចុប្បន្នកំពុងកសាងឯកសារបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់