adverise with khmeread 1

Eden Hazard៖ N'Golo Kante ប្រៀប​បីដូច​ជាស​ត្វ​កណ្តុ​រលើ​ទីលាន​

​    ​បើ​យោងតាម​ខ្សែប្រយុទ្ធ​វ័យក្មេង Eden Hazard បានឱ្យដឹងថា ខ្សែបម្រើ​ការពារ Chelsea កីឡាករ​ថ្មីថ្មោង N'Golo Kante គឺ​ដូច​កណ្តុរ​អ៊ីចឹង ព្រោះ​គាត់​ទៅគ្រប់​ទីកន្លែង​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​បាន​ភ្ញាក់ផ្អើល​ជាមួយ​ថាមពល និង​ភាពប៉ិនប្រសព្វ​ដែល Kante បានបង្ហាញ​។​

​    ​រូបគេ​បាន​ប្រាប់ Chelsea TV ថា "​គាត់​ផ្តល់​ពួកយើង​នូវ​ទំនុកចិត្ត​។ យើង​ចង់​សាក​បណ្តើរ​បាល់​ឱ្យ​ផុត​គូប្រកួត ព្រោះ​យើង​ដឹងថា បើទោះជា​យើង​ព្យាយាម​ហើយ​តែ​មិន​ផុត ហើយ​បាត់​បាល់ បន្ទាប់មក គាត់​នៅ​ពីក្រោយ​យើង​ចាំ​ត្រង​បាល់​ជានិច្ច​"​។​

​    ​Hazard បាន​បន្តថា "​គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​។ គាត់​ដូច​កណ្តុរ​អ៊ីចឹង ព្រោះ​គាត់​ទៅគ្រប់​ទីកន្លែង ហើយ​គាត់​មាន​ស្មា​រី​ខ្ពស់ និង​ជា​បុរស​កំពូល​ម្នាក់​។ វា​តែងតែ​ជា​រឿង​ល្អ​ដែល​លេង​ជាមួយ​កីឡាករ​កំពូល​"៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់