adverise with khmeread 1

សំណាង​ហួស​! Arsenal ទិញ​បាន​ខ្សែប្រយុទ្ធ​ថ្មី​មុន​ទីផ្សារ​ទិញដូរ​កីឡាករ​បិទទ្វារ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​!

​    ​កាលពី​ថ្ងៃ​អង្គារ ក្លឹប​កាំភ្លើង​ធំ Arsenal ទិញ​បាន​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Lucas Perez ខណៈដែល​ថ្ងៃ​បិទទ្វារ​ទិញដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃ​ពុធ ទី​៣១ សីហា វេលា​ម៉ោង ២២:០០ យប់​នេះ​។

​    ​បណ្តា​ក្រុមបាល់ទាត់​ក្នុង​ក្របខ័ណ្ឌ Premier League បាន​ចំណាយ​លើស​កំណត់ត្រា​ចាស់ ៨៧០ លាន​ផោន (​ជិត​១.១៣៨​លាន​ដុល្លារ​) ហើយ​ការចំណាយ​រដូវ​កាល​នេះ​អាច​នឹង​លើស ១ ពាន់​លាន​ផោន (១,៣១ ពាន់​លាន​ដុល្លារ​)​។

​    ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​និយាយថា Arsenal បាន​បង់ប្រាក់​ឱ្យ Depotivo La Coruna ប្រហែល ១៧ លាន​ផោន (​ជាង ២២ លាន​ដុល្លារ​) ដើម្បី​ចុះហត្ថលេខា​យក Perez អាយុ ២៧ ឆ្នាំ​។

​    ​អ្នកចាត់ការ​កាំភ្លើង​ធំ Arsene Wenger បាន​ប្រាប់​វេ​ប​សាយ​ក្លឹប​ថា "​គាត់​មិន​ត្រឹម​ជា​ខ្សែប្រយុទ្ធ​ប៉ុណ្ណោះ​ទេ គាត់​ក៏​ជា​កីឡាករ ដែល​លេង​ស៊ីចង្វាក់​ជាមួយ​ដៃគូ ដែល​ហុច​បាល់​ចុងក្រោយ និង​ជា​អ្នក​បណ្តើរ​បាល់​ដ៏​ល្អ​។ គាត់​មាន​ខ្សែ​ភ្នែក​សំឡឹង​រក​គ្រាប់​បាល់ និង​លេង​បានល្អ​ណាស់​កាលពី​រដូវ​កាល​មុន​"​។

​    ​Perez ស៊ុត ១៩ គ្រាប់​ឱ្យ Deportivo កាលពី​រដូវ​កាល​មុន ក្នុងនោះ ១៧ គ្រាប់​គឺ​ក្នុង​ក្របខ័ណ្ឌ La Liga៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់