adverise with khmeread 1

ប្រគល់គ្រាប់ចាស់ៗឲ្យស៊ីម៉ាក់កុំឲ្យឈឺក្បាលនៅថ្ងៃក្រោយ

    ព្រះសីហនុ ៖ គ្រាប់រំសេវ​ចាស់ៗ​សល់​ពី​សម័យ​ស​ង្ក្រា​ម​មួយចំនួន​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ប្រគល់​ឲ្យ​ទៅ​អង្គភាព​ស៊ីម៉ាក់​កាលពី​ព្រឹក​ថ្ងៃទី​៦​មករា ២០១៦​ដើម្បី​កម្ទេចចោល ដើម្បី​កុំ​ឲ្យ​ឈឺក្បាល​ទៅ​ថ្ងៃក្រោយ​។​
    ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ទៀតថា គ្រាប់រំសេវ​ទាំងនោះ​រួមមាន ១-​គ្រាប់​បេ ៤០ ចំនួន​១០​គ្រាប់​, ២-​គ្រាប់បែកដៃ ចំនួន​៦​គ្រាប់​, ៣-​គ្រាប់​អ៊ឹម​៧៩ ចំនួន​៣៩​គ្រាប់​, ៤-​សាស់ បេ​៤០ ចំនួន​៩ ។​
   ប៉ូលិស​បន្តថា គ្រាប់រំសេវ​ទាំងអស់នោះ ត្រូវបាន​ប្រមូល​តាម​ទីកន្លែង​ផ្សេងៗ​គ្នា​សុទ្ធតែ​នៅមាន​គុណភាព​ល្អ និង​អាច​ប្រើប្រាស់​បាន ។ ប៉ុន្តែ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ស្ថិតក្នុង​ស្ថេរភាព​នយោបាយ​ល្អ ប៉ូលិស​បានប្រគល់​ឲ្យ​ស៊ី​ម៉ាក់​គ្រប់គ្រង​តែម្តងទៅ ៕​

adverise with khmeread

មតិយោបល់