adverise with khmeread 37b055a100000578 0 image a 1 1472535028509

កំពុង​ប្រណាំង​កង់​ចាញ់​គេ​ផង ត្រូវ​ក្តាន់​រត់​ពី​ព្រៃ​បុក​ឱ្យ​ដួល​ទៀត​!

    ​នេះ​ជា​រូបភាព​បង្ហាញ​ពី​គ្រាមួយ​ដែល​សត្វ​ក្ដាន់​ហក់​រំលង​អ្នក​ប្រណាំង​កង់​ក្នុង​កីឡា​ទ្រី​យ៉ា​ថ្លុ​ន Triathlon ហើយក៏​ហក់​បុក​អ្នក​ប្រណាំង​ម្នាក់ ប៉ុន្ដែ​ការប៉ះទង្គិច​គ្នា​មិនបាន​ធ្វើឱ្យមាន​របួស​ឡើយ​។​

​    ​លោក Shane O'Reilly វ័យ ៣០ ឆ្នាំ មកពី Blackrock ក្នុង​តំបន់ Country Dubblin នៃ​សាធារណរដ្ឋ​អៀរ​ឡង់​គឺ​នៅសល់ ១០ គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​មុន​ឈាន​ដល់ទី​ផ្តាច់ព្រ័ត្រ​នៃ​ការប្រណាំង​កង់​របស់គាត់ នៅពេល​ត្រូវ​សត្វ​ក្ដាន់​ហក់​បុក​ក្នុង​ឧទ្យាន Phoenix​។​

​    ​លោក O'Reilly បាន​ប្រាប់​សារព័ត៌មាន Irish Broadcaster RTE ថា​គាត់​បាន​ប្រេះ​មួកសុវត្ថិភាព ក្នុង​ឧបទ្ទវហេតុ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ប៉ុន្ដែ​គាត់​នៅតែ​បន្ដ​ការប្រកួត​រហូតដល់​ចប់សព្វគ្រប់​។​

​    ​គាត់​និយាយថា "​មួកសុវត្ថិភាព​ពិតជា​បាន​ជួយ​រក្សា​ជីវិត​របស់ខ្ញុំ​មែនៗ​។ ក្រៅពីនោះ ស្មា​របស់ខ្ញុំ​ឈឺ​តិចៗ និង​ឈឺក្បាល​តិចតួច​ដែរ​"​។​

​    ​មនុស្ស​ច្រើនជាង ១ ពាន់​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា Dubblin City Triathlon ក្នុង​ឧទ្យាន​នោះ ជា​កន្លែង​ដែល​សត្វ​ក្ដាន់​ជាង ៥០០ ក្បាល​រស់នៅ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់