adverise with khmeread 1

​លី​ក​ចាយលុយ​! ក្លឹប​នៅ Premier League ឥឡូវនេះ​ចាយ​លើស​កម្រិត ១ ពាន់​លាន​ផោន​ហើយ​!

    ​ការ​ចំណាយលុយ​សម្រាប់​ទិញ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League បាន​កើន​លើស ១ ពាន់​លាន​ផោន​ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ ជាមួយ Arsenal បាន​ទិញ​កីឡាករ​មួយរូប​បន្ថែមទៀត​គឺ Shkodran Mustafi ពី​ក្លឹប Valencia ដែល​កិច្ចព្រមព្រៀង​នេះ​បានធ្វើឱ្យ​ចំនួន​ចំណាយ​កើនឡើង​លើស​ខ្ទង់ ១ ពាន់​លាន​ផោន​។​

​    ​ខណៈ​សល់​តែមួយ​ថ្ងៃទី​ផ្សារ​ទិញដូរ​កីឡាករ​នឹងត្រូវ​បិទទ្វារ (​បិទ​ថ្ងៃ​ពុធ​នេះ​) កំណត់ត្រា​ចាយវាយ​របស់ Premier League កាលពី​រដូវ​កាល​មុន​គឺ ៩០០ លាន​ផោន​។​

​    ​Man City ជា​ក្លឹប​ចាយលុយ​ច្រើនជាងគេ​ក្នុង​រដូវក្តៅ​នេះ​ជាមួយ​ទឹកប្រាក់​បាន​ចំណាយ​ចំនួន ១៦៨,២ លាន​ផោន ដែល​តាម​ពីក្រោយ​ដោយ​ក្រុម Man Utd ដែល​ចាយលុយ​អស់ ១៤៥ លាន​ផោន​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ Arsenal ជា​ក្លឹប​ចាយលុយ​ច្រើនជាងគេ​លំដាប់​ទី​បី​នៅ Premier League ដោយ​ពួកគេ​បាន​ប្រើប្រាស់​ទឹកប្រាក់​ចំនួន ៩៦ លាន​ផោន​។​

​    ​ក្រុម​សេដ្ឋី​ប្រេង Man City បានបង្ហាញ​សាច់ដុំ​ផ្នែក​ហរិញ្ញវត្ថុ​របស់​ពួកគេ​កាលពី​រដូវ​កាល​មុន ដោយបាន​នាំយក​កីឡាករ​ដូចជា Raheem Sterling និង Nicolas Otamendi ខណៈ​អតីត​តារា​របស់ Chelsea កីឡាករ Kevin De Bruyne ជា​កីឡាករ​ថ្លៃ​ជាងគេ​របស់​ក្លឹប​ជាមួយ​តម្លៃ ៥៥ លាន​ផោន​។​

​    ​ចំពោះ​ការវិលត្រឡប់​របស់ Paul Pogba មកកាន់​ក្លឹប​ចាស់ Man Utd វិញ គឺជា​ការផ្ទេរ​ដ៏​ថ្លៃ​បំផុត​ប្រចាំ​រដូវ​កាល​នេះ ជាមួយ​តម្លៃ​កំណត់ត្រា​របស់​ក្លឹប ៨៩ លាន​ផោន​។​

​    ​ជារួម ក្លឹប​ទាំង ២០ នៅ Premier League បាន​ចាយលុយ​អស់ ១.០១៧ លាន​ផោន​នៅ​យប់​ថ្ងៃ​អង្គារ ដែល​ចំនួន​នេះ​អាច​នឹង​កើនឡើង​នៅ​ថ្ងៃ​ដោះដូរ​ចុងក្រោយ​នេះ​៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់