adverise with khmeread 20160830 850 typhoonlionrock reuters

ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា Lionrock វាយប្រហារ​ប្រទេស​ជប៉ុន​

    ​ទីក្រុង​តូ​ក្យូ - ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​មួយ​បាន​បោកបក់​មកលើ​ប្រទេស​ជប៉ុន​ភាគ​ឦ​សាន្ត​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្កឱ្យមាន​ភ្លៀង​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ដែល​បណ្ដាលឱ្យ​មានការ​លិចលង់​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។​

​    ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​និយាយថា ព្យុះ​ទី​ហ្វុ​ង Lionrock នេះ​បានធ្វើឱ្យ​បាក់​ដី​នៅ​ជិត​ទីក្រុង Ofunato ភ្លាមៗ​នៅ​រង្វង់​ម៉ោង ៦ ល្ងាច បន្ទាប់ពី​វា​ធ្វើ​បំលាស់​ទី​នៅ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​របស់​ជប៉ុន​។​

​    ​ដោយ​បោកបក់​ក្នុង​ល្បឿន ១៦២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ព្យុះ​នេះ​បាន​កំពុង​ប្ដូរ​ទិស​ទៅ​ភាគ​ខាងជើង ដោយ​ស្ថិតក្នុង​ល្បឿន ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​ហើយ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ព្យុះ​ទី​ហ្វុ​ង​បក់បោក​មកលើ​ដី​ផ្ទាល់​ក្នុង​តំបន់​នោះ​ចេញ​ពីស​មុ​ទ្យ​ប៉ាស៊ីហ្វិក ចាប់តាំងពី​ប្រព័ន្ធ​សង្កេត​អាកាសធាតុ​បច្ចុប្បន្ន​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥១ មក​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asianone ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​    ​ព្យុះ​នេះ​បក់បោក​នៅ​ភាគខាងត្បូង​និង​ភាគ​និរតី​ប្រទេស​ជប៉ុន មុនពេល​វា​ផ្លាស់​ទី​ទៅ​ទិស​ខាងជើង​ឆ្លងកាត់​ទីប្រជុំ​កោះ​នានា​៕

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់