adverise with khmeread Airplane passengers walks

ប្រទេស​ជាច្រើន​រួមទាំង​អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​កុំឱ្យ​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​

    ​នៅពេល​ករណី​ឆ្លង​វីរុស Zika នៅ​សិង្ហ​បុរី​បាន​កើនឡើង​ដល់​៨២​ករណី​កាលពី​ថ្ងៃ​អង្គារ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ប្រទេស​ដែល​ព្រមាន​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​អ្នក​ដែល​នឹងមាន​ផ្ទៃពោះ​ឱ្យ​ចៀសវាង​ការធ្វើដំណើរ​ទៅ​សិង្ហ​បុរី​។​

​    ​វីរុស Zika បាន​ផ្ទុះឡើង​រាលដាល​ខ្លាំង​នៅ​ទ្វីបអាមេរិក​និង​តំបន់​កា​រ៉ា​អ៊ី​ព​ចាប់តាំងពី​ចុងឆ្នាំ ២០១៥ មក​។​

​    ​កាលពី​ថ្ងៃ​អង្គារ មជ្ឈមណ្ឌល​គ្រង់​គ្រង​និង​ការពារ​ជំងឺ​របស់​អាមេរិក (CDC) បាន​និយាយថា ខ្លួន​បាន​បន្ថែម​ប្រទេស​សិង្ហ​បុរី​ចូលក្នុង​បញ្ជី​ស្តីពី​ការណែនាំ​ពលរដ្ឋ​របស់ខ្លួន​កុំឱ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​ដែលមាន Zika​។​

​    ​កូរ៉េខាងត្បូង​បាន​ណែនាំ​ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នក​ដែល​ចង់​មាន​ផ្ទៃពោះ​ឱ្យ​ផ្អាក​ការធ្វើដំណើរ​ទៅ​សិង្ហ​បុរី ហើយ​ថា​អ្នក​ដែល​ត្រឡប់​វិញ​មកពី​ប្រទេស​នេះ​គួរ​ចៀង​វាង​ការ​មាន​ផ្ទៃពោះ​រយៈពេល​២​ខែ​សិន​។​
 
​    ​អូស្ត្រាលី អង់គ្លេស តៃវ៉ាន់ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី មុននេះ​បានចេញ​ការព្រមាន​រួចមកហើយ​ផងដែរ ដោយ​ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​កុំ​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​៕

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់