adverise with khmeread Untitled 1

គ្រូ​សាក់​ថៃ ប្រើ​របៀប​សាក់​ខ្មែរ​សាក់​ឱ្យ​តារា​ខ្មែរ​តារា​ថៃ​ព្រមទាំង​តារា​បរទេស​ជាច្រើន​នាក់​ទៀត​រាប់ទាំង Angelina Jolie

    ​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​តារា​ខ្មែរ​អ្នកនាង កែវ នីសា ឱ្យ​គ្រូ​សាក់​ថៃ ចាក់​លើ​សាច់​សខ្ចី​ដ៏​គួ​នែបនិត្យ​របស់​អ្នកនាង​។ ព្រោះ​គ្រូ​សាក់​នេះ​តាម​ដឹង​មាន​តារា​ល្បី​ច្រើន​រូប​ណាស់​មកសុំ​សាក់​ពី​គាត់ រួមទាំង​តារា​ហូលីវូដ​ល្បីៗ​ដូចជា​នាង Angelina Jolie ទៀតផង​។ 

​    ​តារាៗ​ទាំងនោះ​បាន​ទៅ​ចាក់​សាក់​នៅ​ថៃ​គឺ​ដើម្បី​លើករាសី ប៉ុន្តែ​តារា​ខ្មែរ​មិនតិច​នាក់​ទេ​ដែល​លួច​ទៅ​ចាក់​សាក់​នៅ​ទីនោះ​ដោយ​មិន​បង្ហាញមុខ​។​

          ​តាមពិតទៅ​គ្រូ​សាក់​ឈ្មោះ Ajan Noo Kanpai មុនៗ​ពុំ​សូវ​ល្បី​ទេ តែ​ចាប់តាំងពី​អ្នកនាង Angelina Jolie បានឱ្យ​គ្រូ​ចាក់​សាក់​នេះ​មកចាក់​សាក់​របស់​ខ្មែរលើ​ខ្នង​របស់​នាង​រួចមក លោកគ្រូ​ម្នាក់នេះ​ក៏មាន​ប្រជាប្រិយភាព​រឹតតែ​ខ្លាំង​ក្នុងចំណោម​ប្រជាជន​ថៃ និង​តារាៗ​ល្បី​ក្នុង​និង​ក្រៅ​ស្រុក​។​

         ​ក្នុងនោះ​មាន​ក៏​អ្នកនាង Tanyares និង​លោក Bie KPN ស៊ី​ជោរ​បាន​ទៅ​ចាក់​សាក​ផងដែរ​។ តាំងពី​ពេល​នោះមក​លោកគ្រូ​ចាក់​សាក់​ខាងលើនេះ​កាន់តែ​ល្បី ហើយ​រកស៊ី​បាន​កាក់កប​សម្បើម​ណាស់​៕ 

adverise with khmeread

មតិយោបល់