adverise with khmeread 1

​ដំណឹង​ស៊យ​សម្រាប់ Man City! Sergio Aguero អាច​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​ជាមួយ Man Utd

​    ​Sergio Aguero អាច​នឹង​ខកខាន​ការប្រកួត​ដ៏​ធំ​ប្រចាំ​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា ដោយ​សមាគម​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA កាលពី​ថ្ងៃ​អង្គារ​។​

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច Manchester City រូបនេះ​បានឱ្យ​កែង​លើ​កីឡាករ Winston Reid របស់ West Ham អំឡុង​ជ័យជម្នះ ៣-១ នៅឯ​កីឡដ្ឋាន Etihad Stadium​។ លោក​អាជ្ញាកណ្តាល Andre Marriner បាន​ស្ថិត​នៅតែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ហេតុការណ៍​នោះ ប៉ុន្តែ​មិនបាន​កត់សម្គាល់ថា Reid ត្រូវបាន​ស៊ី​មួយ​កែង​ចំ​ថ្គាម​ឡើយ​។​

​    ​នេះ​មានន័យថា Aguero នឹង​ប្រឈមមុខ​បម្រាម​បី​ប្រកួត​ដែល​នឹងធ្វើ​ឱ្យ​គាត់​ខកខាន​ការប្រកួត​អ្នកជិតខាង Man City និង Man Utd ដែលជា​ការប្រកួត​ដំបូង​របស់លោក Pep Guardiola នៅឯ​ទឹកដី Old Trafford នៅ​ថ្ងៃ​សៅរ៍​ទី ១០ ខែកញ្ញា​។​

​    ​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដែល​រកបាន​ប្រាំមួយ​គ្រាប់​ហើយ​ក្នុង​រដូវ​កាល​នេះ មាន​ពេល​រហូតដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៦ ល្ងាច ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់