adverise with khmeread Untitled

ឪពុក​ហៅ​កូន​បុរស​ថា "​អា​បរាជ័យ​" ក្នុង​ហាង​ការ៉េម​មួយ ប៉ុន្តែ​បុរស​ម្នាក់​ចូលមក​អន្តរាគមន៍​ជាមួយ​មេរៀន​មិនអាច​បំភ្លេចបាន​មួយ

    ​តើ​អ្នក​ធ្លាប់​ជួប​ទេ ករណី​មនុស្ស​ម្នាក់​ប្រព្រឹត្ត​មិនល្អ​ដាក់​មនុស្ស​ម្នាក់ទៀត​នៅ​ទីសាធារណៈ​? តើ​អ្នកនឹង​ចូល​អន្តរាគមន៍​ទេ​? 

​    ​ខាងក្រោម​នេះ​គឺជា​កម្មវិធី "What Would You Do?" របស់​វេ​ប​សាយ ABC ដែល​បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងសង្គម​មនុស្ស ដោយ​បង្កើតជា​សាច់រឿង​មួយ​នៅតាម​សារ​ធា​រណៈ​ជាមួយនឹង​តួ​សម្ដែង ដើម្បី​មើលថា​តើ​មាន​អ្នកណា​មក​ឆ្លើយតប​នឹង​ស្ថានភាព​បែបនេះ​ដែរ​ឬក៏​អត់​។​

​    ​ក្នុង​សាច់រឿង​ខាងក្រោម គេ​មាន​អ្នក​សម្ដែង​ពីរ​នាក់ កូន​ម្នាក់​និង​ឪពុក​ម្នាក់ ក្នុង​ហាង​លក់​ការ៉េម​មួយ​។ ឪពុក​គឺ​ថោកទាប​ណាស់ ហើយ​ថែមទាំង​ស្ដីបន្ទោស​កូនប្រុស​ខ្លួនឯង​ថា "​អា​បរាជ័យ​" ទៀត​។ ពេលនោះ​ស្រាប់តែ​បុរស​ម្នាក់​ពាក់អាវ​លឿង​ម្នាក់ (​មិន​ស្ថិតក្នុង​ការសម្តែង​) បាន​ដើរ​ចូលមក និង​ឈរ​ពីក្រោយ​តួ​សម្ដែង​ទាំងពីរ​នោះ​។ ឪពុក​រូប​នោះបាន​ប្រាប់​កូន​គាត់​ថា គាត់​នឹងមិន​ទិញ​ការ៉េម​ឱ្យ​ទេ ពីព្រោះ​កូន​ចោលម្សៀត​នេះ​គឺជា​មនុស្ស​បរាជ័យ​។ ដោយ​អត់ទ្រាំ​មិនបាន បុរស​ពាក់អាវ​លឿង​នោះបាន​ឈាន​ជើងចូលមកលូកដៃ​ចូលក្នុង​ស្ថានភាព​នោះ ហើយ​គាត់​បាន​បង្រៀន​នូវ​មេរៀន​មួយ​ដ៏​អស្ចារ្យ​ទៅ​បុរស​ជា​ឪពុក​ថែមទៀត​។​

​    ​បុរស​នោះ​និយាយថា ៖ សូម​អង្វរ​...​សូម​ទិញ​ការ៉េម​មួយ​ឱ្យ​គាត់​ទៅ​។ យើងទាំងអស់គ្នា​មាន​កំហុស​ក្នុង​ជីវិត​... ជីវិត​គឺ​លំបាក​ណាស់​ទៅហើយ​។ ពួកគេ​គ្មាន​ពឹង​អ្វី​ក្រៅពី​ឪពុក​ខ្លួនឯង​នោះទេ​។ អ្នកឯង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​របស់​កូនប្រុស​។ សូម​ទិញ​ការ៉េម​ឱ្យ​គាត់​មួយ​ទៅ​។ ខ្ញុំ​នឹង​ចេញ​លុយ​ឱ្យ​សម្រាប់​ការ៉េម​មួយ​ដើម​នេះ​។​

​    ​ពិតណាស់​នេះ​ជា​ជំហរ​មួយ​ដ៏​អស្ចារ្យ​ក្នុងស្ថានភាព​នោះ​។ ឪពុកម្ដាយ​គ្រប់រូប ជាពិសេស​ឪពុក​នៅ​ទីនោះ ត្រូវតែ​រៀន​ពី​បុរស​ពាក់អាវ​លឿង​នោះ​។ គាត់​បានផ្ដល់​ជា​គំនិត​ប្រកបដោយ​ទស្សនៈវិស័យ​សម្រាប់​ឪពុកម្ដាយ​គ្រប់រូប និង​ការចិញ្ចឹម​បីបាច់​កូនៗ​ឱ្យ​តាមរបៀប​ត្រឹមត្រូវ​៕

 

adverise with khmeread
ប្រភព៖ ABCNews

អ្នកនឹងចូលចិត្ត

មតិយោបល់