adverise with khmeread 1

ត្រៀមវេចបង្វិចចាកចេញហើយមែនទេ? Mario Balotelli ត្រូវគេប្រទះឃើញបបួលមិត្តភក្តិទទួលទានអាហារលាគ្នា

    ​Mario Balotelli បានធ្វើ​ពិធី​ណាត់ជួប​ជប់លៀង​ទទួលទាន​អាហារ​ពេល​ល្ងាច​មួយ​សម្រាប់​មិត្ត​របស់គាត់​នៅ​កណ្តាល​ទីក្រុង Manchester កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ​ក្នុងប្រទេស​អង់គ្លេស ដែល​មើលទៅ​ហាក់ដូចជា​ពិធី​លាគ្នា​ដ៏​ធំ​ចុងក្រោយ​មួយ​របស់គាត់​អ៊ីចឹង​។​

​    ​ដោយ​ពាក់​ស្បែកជើង​កីឡា និង​អាវយឺត​មាន​អាវកាក់​ពី​ខាងក្រៅ តារាបាល់ទាត់​ដែល​គ្មាន​តម្លៃ​សេសសល់​សម្រាប់​ហង្ស​ក្រហម Liverpool រូបនេះ​បាន​រីករាយ​ទទួលទាន​អាហារ​ក្នុង​បន្ទប់​ឯកជន​មួយ​នៅ​ភោជនីយដ្ឋាន​អាហារ​អ៊ីតាលី San Carlo ស្ថិតនៅ​ភាគ​ឦ​សាន្ត​ទីក្រុង Manchester​។​

​    ​តារាបាល់ទាត់​ដែល​ធ្លាប់មាន​ឈ្មោះ​ល្បី​សញ្ជាតិ​អ៊ីតាលី​រូបនេះ ទំនង​ដូចជា​នឹងចូលរួម​ជាមួយ​ក្រុមរ​បស់​បារាំង Nice ខណៈដែល​អ្នកចាត់ការ Jurgen Klopp ត្រៀមខ្លួន​ជម្រុះ​តារា​មួយចំនួន​ចេញពី​ទឹកដី Anfield៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់