adverise with khmeread 2131231

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់និងរបួសម្នាក់

     ប៉ៃលិន ៖  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសស្រាល​មួយ រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​២៥ នាទី​យប់​។​
    ប៉ូលិស​និយាយថា អ្នក​បើ​ក​ម៉ូតូ​បង្ក​ឈ្មោះ តែម បារាំង (​ស្លាប់​) ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​អ្នក​បើក​ម៉ូតូ​រងគ្រោះ​ឈ្មោះ គីន សុខ​ជា (​របួសស្រាល​) ទីលំនៅ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហេតុការណ៍​នេះ​បណ្តាលមកពី​កត្តា​មនុស្ស បើ​កបរ បត់​ឆ្វេង​ខណ​:​ពេល​បាត់​សិទ្ធិ​។​
   បច្ចុប្បន្ន​វត្ថុតាង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន ដើម្បី​រងចាំ​ការដោះស្រាយ​៕​

adverise with khmeread

មតិយោបល់