adverise with khmeread Unnamed %285%29

បើករថយន្ត​សណ្តោង​គ្នា​ចុះ​ចំណោត​ក្រឡាប់​របួសធ្ងន់​២​នាក់​

​    ​កោះកុង ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​បើករថយន្ត​សណ្តោង​គ្នា​ចុះ​ចំណោត បណ្តាលឱ្យ​ក្រឡាប់​នៅ​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ កើតឡើង​លើផ្លូវ​៤៨ គ​.​ម​លេខ​៥៥-៥៦ ចំណោត​អូរ​ម្កាក់ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។​

​    ​ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត ២​គ្រឿង គឺ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2135 សណ្តោង រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6147 ភព ចុះ​ចំណោត​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាលឱ្យ​រងរបួស​២​នាក់​ប្រុស​។​

​    ​ប៉ូលិស​បន្តថា ជនរងគ្រោះ​១-​ឈ្មោះ អ៊ុំ សុ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ មាក ហ៊ា​ប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈូក ខេត្តកំពត​។​

​    ​បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕​

adverise with khmeread

មតិយោបល់