adverise with khmeread Unnamed %287%29

នាវា​ទេសចរណ៍​យក្ស​ដឹក​ភ្ញៀវ​ជិត២​ពាន់​នាក់​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

​    ​ព្រះសីហនុ ៖ នាវា​ទេសចរណ៍​យក្ស​មួយគ្រឿង​បាន​ចូល​ចត​នៅ​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសច​ណ៍​ជិត​២​ពាន់​នាក់ ហើយ​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ចាត់​កម្លាំង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​។​

​    ​ប៉ូលិស​និយាយថា នាវា​ទេសចរណ៍​ដែល​ចូល​ចត​ឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA បាន​ចូល​ចត ដោយ​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ចំនួន ១.៩៦២ នាក់ ស្រី​១.១១២​នាក់ មាន​៤៨​សញ្ជាតិ បានមក​ទស្សនៈកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​។​

​    ​ក្នុងឱកាស​នាវា​ទេសចរណ៍​ចូល​ចត លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ប៉ូ​លស​ខេត្ត បាន​ចាត់​កម្លាំង​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​-​ស្រុក ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់​សាធារណៈ ជូន​ភ្ញៀវ​ទេសចរណ៍ រហូតដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល ទើប​នាវា​ចាក​ចេញទៅ​ប្រទេស​ថៃ​៕

adverise with khmeread

មតិយោបល់