adverise with khmeread Unnamed %283%29

ប៉ូលិស​ពាក់​ស័ក្តិ​៤​សន្លប់​បែកពពុះមាត់​ក្នុង​ឡាន​សង្ស័យ​ពុល​ស្រា​

​    ​ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​៤​ម្នាក់ បាន​សន្លប់​ស្តូកស្តឹង​នៅក្នុង​រថយន្ត​តែម្នាក់ឯង សង្ស័យ​ខ្យល់គរ ក៏​នាំគ្នា​ជួយសង្គ្រោះ​លុះ​ពេល​ចូលទៅ​ជួយ ទើប​ដឹងថា​មន្ត្រីប៉ូលិស​រូបនេះ​ស្រវឹងស្រា​រហូត​សន្លប់​បែកពពុះមាត់​សោះ​។​

​    ​គេ​ប្រទះឃើញ​មន្ត្រីប៉ូលិស​រូបនេះ​ចត​ឡាន​កណ្តាលផ្លូវ​កាលពី​វ​លា​ម៉ោង​២​រំ​ល​អា​ធ្រា​ត្រ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​    ​បើ​មើល​តាម​អាវ​ឯកសណ្ឋាន​ប៉ូលិស​គាត់​មានឈ្មោះ ហ៊​យ ហុយ តែ​មិនដឹងថា បម្រើ​ការងារ​នៅ​អង្គភាព​ណា​នោះឡើយ​។ គាត់​បើករថយន្ត​ម៉ាក​កាមរី​(​ហើម​)​ពណ៌​ស ស្លាក​លខ​កណ្តាល​2A-1193​។​

​    ​ដោយ​តែដោយសារ​ស្ថានភាព​ស្រវឹង​ខ្លាំង រហូតដល់​សន្លប់​ស្តូកស្តឹង​តែម្នាក់ឯង ដូច្នោះ​ទើប​សមត្ថកិច្ច​ខណ្ឌទួលគោក ហៅ​ឡានពេទ្យ​មក​ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត នៅ​មន្ទីរពេទ្យ​តែម្តងទៅ​។ ចំណែក​រថយន្ត​រក្សាទុក​នៅ​ខណ្ឌ​៕

adverise with khmeread

មតិយោបល់