adverise with khmeread 14203025 284916558556131 910788743 o

ចោរលួច​ម៉ូតូ​ពី​សៀមរាប​ចាប់បាន​នៅ​កំពង់ធំ​២​នាក់ និង​ម្នាក់​ពីបទ​ឆបោក​

    ​កំពង់ធំ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្ទោង និង​ប៉ូលិស​ខេត្តសៀមរាប បាន​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​កាល​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៦ ម៉ោង​០៩ និង​៣០​នាទី រួច​ប្រគល់ឱ្យ​ប៉ូលិស​ខេត្តសៀមរាប​ចាត់ការ​បន្ត​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ុន សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ផ្សារ​ក្រោម ក្រុង​-​ខេត្តសៀមរាប និង​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង ជា​វត្ថុតាង និង​បន្ត​សហការ​ជាមួយ​ប៉ូលិស​ជំនាញ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ទៀត​ឈ្មោះ បៃ ក្តេ ហៅ សែម ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ប៉ា​ដាក ឃុំ​ថ្នល់ទទឹង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​មុខសញ្ញា​ដោះលែង​ពី​ពន្ធនាគារ​ខេត្តសៀមរាប ករណី​លួច​ម៉ូតូ​។​

​    ​ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ បាន​ប្រព្រឹត្ត​បទល្មើស​លួច​ម៉ូតូ នៅ​ភូមិ​គី​រី​មាន​ន្ទ សង្កាត់​អំពិល ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​២៤ ពីក្រោម​ផ្ទះ​របស់​ម្ចាស់​ឈ្មោះ ដន ដាម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

​    ​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ម៉ូតូ ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​។​

​    ​ដោយឡែក​ជនសង្ស័យ​ឈ្មោះ ឯម ភា​រ៉ា ហៅ ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៦​កន្លងទៅនេះ ពីបទ​ឆបោក​ម៉ូតូ ប៉ូលិស​ជំនាញ​ខេត្ត​បាន​បញ្ជូនទៅ​សាលាដំបូង ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រួចហើយ​៕

adverise with khmeread

មតិយោបល់