Unnamed %286%29

ប៉ូលិស​ស្រុក​សៀម​បូក ឃាត់​ចោរ​ម្នាក់​លួច​ម៉ូតូ​២​គ្រឿង​

    ​ស្ទឹងត្រែង ៖ ប៉ូលិស​ស្រុក​សៀម​បូក បានធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៦ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​២​គ្រឿង​រួចមក​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉ា​ត ម៉ា​រ៉​វ៉ាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​ភូមិ​អូរឫស្សី​កណ្តាល ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ពី​ករណី​លួច​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក yamaha x z ther ពណ៌​ខ្មៅ លេខ​ម៉ាស៊ីន 016452 និង​ម៉ាក Wave ពណ៌​ខ្មៅ លេខ​ម៉ាស៊ីន 20988 នៅ​ចំណុច​ភ្នំ​ក្រហម ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង តាម​បញ្ជា​ព្រះរាជអាជ្ញា​។​

​    ​ប៉ូលិស​បន្តថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​បាន ម៉ូតូ​ទាំងពីរ​គ្រឿង​ខាងលើ រួច​បញ្ជូន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

មតិយោបល់