adverise with khmeread Unnamed %285%29

ដឹងថា​លួច​ម៉ូតូ​ហើយ​រត់​មិន​រួច​...​ខំ​ម៉្លេះ​!!!

    ​ពោធិ៍សាត់ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តពោធិ៍សាត់ បាន​បញ្ជូន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​បទល្មើស​លួច​ម៉ូតូ​នៅ​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៦ ម៉ោង​១២ និង​២០​នាទី ចំណុច​មុខ​វត្ត​ថ្លុក​ដង្កោ ភូមិ​ថ្លុក​ដង្កោ ឃុំ​ថ្លុក​ដង្កោ ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់​។​

​    ​ប៉ូលិស​និយាយថា ម៉ូតូ​ដែល​ចោរលួច​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1A-5574 នៅ​ចំណុច​មុខ​វត្ត​ថ្លុក​ដង្កោ ភូមិ​ថ្លុក​ដង្កោ ឃុំ​ថ្លុក​ដង្កោ ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នាង ផាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ខាងលើ​។​

​    ​ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ភ្នំ​ក្រវ៉ា​ញ ធ្វើការ​ពួនស្ទាក់​រហូតដល់​ម៉ោង​១ និង​៤៥​នាទី​រសៀល បាន​ចាប់​ជនសង្ស័យ​ឈ្មោះ ហែម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​    ​​នៅ​ថ្ងៃទី​៣០ សីហា ឆ្នាំ​២០១៦ ម៉ោង​២ និង​៣០​នាទី​រសៀល ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់