adverise with khmeread 1

លោកយាយថ្ងៃមុនសាទរ Marouane Fellaini ថាជា "វីរបុរស" ក្នុងដួងចិត្តគាត់

    ​Marouane Fellaini ត្រូវបាន​ទទួល​ការ​សាទរ​ថា​ជា "​វីរបុរស​" ដោយ​អ្នកគាំទ្រ​វ័យ​ចំណាស់​ម្នាក់​ដែល​គាត់​បាន​ជួយសង្គ្រោះ អំឡុង​ពេលដែល​បិសាច​ក្រហម Manchester United បានទទួល​ជ័យជម្នះ​ទៅលើ Hull City ។​

​    ​ក្នុងពេល​កំពុង​ប្រឈម​ស្ថាន​ការ​ដ៏​តានតឹង​បំផុត​ក្នុង​លទ្ធផល ០-០ នៅក្រៅ​ទឹកដី​របស់ខ្លួន​ជាមួយ​ក្រុម​ចំណូល​ថ្មី Premier League អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Jose Mourinho បាន​បញ្ជូន​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​វ័យក្មេង Marcus Rashford ចូលទៅ​កាន់​ទីលាន ដែល​គាត់​គឺជា​អ្នក​បំបែក​សំឡេង​ហ៊ូ​រក​ញ្ជៀ​វ​យ៉ាង​កងរំពង​នៅ​នាទី​ទី ៩២​។​

​    ​អំឡុង​ការអបអរ Rashford បាន​រត់​សំដៅ​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​ដែល​សម្រុក​គ្នា​ចូលមក​កាន់​ទីលាន​ដ៏​គួរឱ្យ​រំភើប នៅ​ជិត​ចុងបញ្ចប់​ការប្រកួត និង​ត្រូវបាន​ហែហម​ដោយ​មិត្ត​រួម​ក្រុម​របស់គាត់ ខណៈដែល​ពួកគេ​បាន​ធានា​ជ័យជម្នះ​ពួកគេ​បី​លើក​ជាប់ៗ​គ្នា​។​

​    ​ទោះជា​យ៉ាងណា អំឡុងពេល​អបអរ​ជ័យជម្នះ​របស់​ពួកគេ​ជាមួយ​ហ្វូង​អ្នកគាំទ្រ​ដ៏​ច្រើន​នោះ Marouane Fellaini បាន​បែក​ចេញពី​មិត្ត​រួម​ក្រុម​របស់គាត់ ពេលដែល​គាត់​បាន​ប្រទះឃើញ​ស្ត្រី​ចំណាស់​វ័យ ៥៩​ឆ្នាំ​ម្នាក់​ឈ្មោះ Gale Allen កំពុង​ជួប​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​អ្នកគាំទ្រ​បិសាច​ក្រហម​ដូចគ្នា​កៀប​គាត់​ជាប់​នំ​សាំង​វិច​។​

​    ​លោកយាយ Gale ដែល​មកពី​តំបន់ Stretford នៅ​ជិត​ទីក្រុង Manchester ត្រូវបាន​កៀប​ជាប់​ទៅនឹង​ផ្ទាំង​ពាណិជ្ជកម្ម បន្ទាប់ពី​គេ​ប្រជ្រៀត​គ្នា​ខ្លាំងពេក​កៀប​គាត់​នៅក្នុង​ស្ថានភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នៅលើ​ទឹកដី KCOM របស់ Hull​។​

​    ​សំណាងល្អ​លោកយាយ Gale មិន​ទទួលរង​ការឈឺចាប់​អ្វីមួយ​នោះឡើយ ដោយសារតែ​ការគិត​យ៉ាង​រហ័ស​របស់ Marouane Fellaini ។​

​    ​លោកយាយ Gale បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Mirror ថា "​ខ្ញុំ​បាន​អបអរ​ដូច​គេឯង​អ៊ីចឹង ពេលដែល​ទទួលរង​គ្រោះ​ដោយ​ដួល​ទៅមុខ​ជាមួយ​អ្នកដទៃ​ទៀត​ដែល​នៅ​ពីលើ​ខ្ញុំ​។ ខ្ញុំ​ត្រូវ​កៀប​សង្កត់ជាប់​។ Fellaini បានមក​ជួយសង្គ្រោះ​ខ្ញុំ គាត់​ជា​វីរបុរស​របស់ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់