adverise with khmeread Car

អ្នក​គួរ​ប្រយ័ត្ន​ល្បិច​របស់​ចោរ​ពេល​ឃើញ​កាក់​ជាប់​នឹង​ដៃ​ទ្វារ​ឡាន​!​

    ​ពួកចោរ​លួច​ឡាន​តែង​រក​នឹក​គ្រប់​វិធី​ដើម្បី​ចូលក្នុង​ឡាន​របស់​អ្នក​ដើម្បី​លួច​យក​របស់របរ​មានតម្លៃ និង​សូម្បី​ឡាន​របស់​អ្នក​ទៀតផង​។ អ្នក​ប្រហែលជា​ធ្លាប់​ឭ​ព័ត៌មាន​ថា​ចោរ​ប្រើ​បច្ចេកវិជ្ជា​ដើម្បី​ចូលក្នុង​ឡាន​របស់​អ្នក​បាន​។ តែ​ក្នុង​ករណីខ្លះ ពួកចោរ​វា​មិន​ប្រើ​បច្ចេកទេស​ស្មុ​គ្រ​ស្មាញ​ដើម្បី​លួច​របស់​មានតម្លៃ​ក្នុង​ឡាន​របស់​អ្នក​នោះទេ​។

​    ​ចោរ​ខ្លះ​វា​ចង់​លួច​ប្រញាប់ៗ ដូច្នេះ​វា​បាន​ប្រើ​គ្រប់​វិធី​ណា​ដែល​វា​គិតថា​ងាយស្រួល​បំផុត​សម្រាប់​វា ហើយ​វិធី​ងាយ​នោះ​គឺ​ពួកវា​ប្រើ​កាក់​។ តើ​ពួកវា​ប្រើ​កាក់​ចូលក្នុង​ឡាន​ចាក់សោ​ជាប់​យ៉ាងដូចម្តេច​? នៅពេល​អ្នកជិះរថយន្ត​ចូល​ចត​រួច​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ ចោរ​នឹង​ឆ្លៀតឱកាស​លួច​យក​កាក់​ទៅ​សៀត​នឹង​ដៃ​ទ្វារ​ឡាន​ត្រង់​កន្លែង​អ្នកដំណើរ​អង្គុយ​នៅ​ចំហៀង​ដៃ​ឆ្វេង​ឬ​ស្តាំ​របស់​អ្នក អាស្រ័យ​លើ​ប្រភេទ​ចង្កូត​ឡាន​។​

​     ពេល​ចុះ​ពី​ឡាន អ្នក​ត្រូវ​ចេះ​ក្រឡេកមើល​គ្រប់កន្លែង​ក្រែងលោ​ពួកវា​លួច​តាមមើល​លោកអ្នក​ពីក្រោយ​។ ទោះបី​លោកអ្នក​ប្រើ​សោ​ដើម្បី​ចាក់​រថយន្ត​ទាំងស្រុង​ឱ្យ​បិទទ្វារ​ជិត​ទាំងអស់​ក៏ដោយ ក៏​វា​នឹង​ពុំមាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​ដៃ​ទ្វារ​ត្រង់​កន្លែង​អ្នកដំណើរ​អង្គុយ​បាន​ស្ទះ​ជាមួយនឹង​កាក់​បាត់ទៅហើយ​។ បន្ទាប់មក​ពួកវា​នឹង​អាច​ចូលក្នុង​ឡាន​របស់​អ្នក​បាន រួច​លួច​របស់​មានតម្លៃ​ហើយ​ថែមទាំង​អាច​លួច​យក​ឡាន​ទៅជា​មួយ​ផងដែរ ប្រសិនបើ​ពួកវា​ជំនាញ​បញ្ឆេះ​ឡាន និង​ចេះ​បើកឡាន​។

​    ​ដូច្នេះ អ្នក​ត្រូវតែ​ឆែក​មើល​ត្រង់​ដៃ​ទ្វារ​ឡាន​ខាង​អ្នកដំណើរ​អង្គុយ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​វា​ពុំបាន​ជាប់​កាក់​នៅ​ទី​នោះទេ​។ ជាធម្មតា ចោរ​វា​អាច​លប​យក​កាក់​មក​ញាត់​ត្រង់នេះ​បាន​គឺ​ពួកវា​ពួន​នៅ​កន្ទុយ​ឡាន​។ សម្រាប់​ព័ត៌មាន​ជាក់ស្តែង​អ្នក​អាច​មើល​វីដេអូ​ដូចខាងក្រោម​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ

មតិយោបល់