adverise with khmeread 1

Usain Bolt និង Daniel Sturridge ឃើញណាត់គ្នាដើរលេងពេលរាត្រី

    ​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Daniel Sturridge បាន​ប្រើប្រាស់​ថ្ងៃ​សម្រាក​អំឡុង​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន ដោយ​ចេញមក​កម្សាន្ត​ខាងក្រៅ​ជាមួយ​ស្តេច​ល្បឿន​របស់​ពិភពលោក​សញ្ជាតិ​ចា​ម៉ៃ​កា Usain Bolt និង​បាន​បញ្ចេញ​អស់​ឈុត​សម្លៀកបំពាក់​និង​សម្ភារៈ Brand! Brand!​។

​    ​Sturridge ត្រូវបាន​ចោទប្រកាន់ថា​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ចាប់ផ្តើម​ក្នុង​រដូវ​កាល​ថ្មី ជាហេតុ​ធ្វើឱ្យ​បាត់បង់​ឱកាស​ជម្រើស​ទីមួយ​របស់គាត់​សម្រាប់​ហង្ស​ក្រហម បន្ទាប់ពី​ចាប់ផ្តើមបាន​រយៈពេល​បី​សប្តាហ៍​មកនេះ​។​


​    ​​    ​ទោះជា​យ៉ាងណា តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ មិនបាន​បង្ហាញថា​ខ្លួន​បាន​រង​ផលប៉ះពាល់​ដោយ​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​របស់គាត់​ក្នុង​ក្លឹប​នោះឡើយ បន្ទាប់ពី​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់គាត់ និង Bolt ចេញមក​ដើរ​កម្សាន្ត​ជាមួយគ្នា​ខាងក្រៅ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់