adverise with khmeread Untitled 1

នារី​ជប៉ុន​ម្នាក់នេះ​ត្រូវបាន​ចាត់ទុកជា​អ្នកបើក​តាក់ស៊ី​ស្អាត​ដាច់​គេ​ក្នុងប្រទេស​ជប៉ុន​!

    ​ថ្មីៗ​នេះ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​ផ្អើល​ដោយសារ​នាង Ikuta Kana វ័យ ២៤ ឆ្នាំ​។ តារា​ម៉ូ​ដែល​ជនជាតិ​ជប៉ុន​ដ៏​ស្រស់​សោភា​រូបនេះ​មិនមែនជា​នារី​ធម្មតា​ទេ នាង​នៅមាន​មុខរបរ​មួយទៀត​គឺជា​អ្នកបើក​តាក់ស៊ី​។​

​    ​ដោយ​ត្រូវគេ​ដាក់​រហស្សនាម​ថា "​អ្នកបើក​តាក់ស៊ី​ស្អាត​ដាច់​គេ​ក្នុងប្រទេស​ជប៉ុន​" នាង Kana ជាតា​រា​ម៉ូ​ដែល​មួយរូប ដែលមាន​រាង​ស្រស់ស្អាត​និង​មុខស្រស់​សោភា​។​

​    ​Kana បានចាប់ផ្ដើម​អាជីព​ជាតា​រា​ម៉ូ​ដែល​ដំបូង​ជាមួយនឹង​ទស្សនាវដ្ដី​មួយ​នៅ​អាណាខេត្ត Nahano  និង​រក​ចំណូល​តាមរយៈ​អ្នកគាំទ្រ​ក្នុងស្រុក​។​

​    ​ប៉ុន្ដែ​ដោយសារ​វិស័យ​ជាតា​រា​ម៉ូ​ដែល​មិន​កាក់កប ស្រី​ស្រស់​រូបនេះ​បាន​យកដៃ​ទាំង​គូ​របស់​នាង​ទៅធ្វើជា​អ្នកបើករថយន្ត​តាក់ស៊ី​។ នេះ​បើ​យោងតាម​វេ​ប​សាយ NextShark ។​

​    ​ពេល​ចប់​ពី​សាកលវិទ្យាល័យ​ភ្លាមៗ នាង Kana បានទទួល​ប័ណ្ណបើកបរ​លើផ្លូវ និង​ចាប់ផ្ដើម​ធ្វើជា​អ្នកបើករថយន្ត​តាក់ស៊ី​នៅក្នុង​គម្រោង​ចរាចរណ៍​មួយ​ហៅថា Asuka Traffic Dream Project ។​

​    ​នាង Kana មាន​សម្រស់​ពី​ធម្មជាតិ និង​ក្លាយជា​បវរកញ្ញា Miss Asuka ក្នុង​ក្រុមហ៊ុន​តាក់ស៊ី​របស់​នាង​ទៀតផង ហើយ​ពេលខ្លះ​នាង​ត្រូវ​បង្ហាញខ្លួន​នៅ​កញ្ចក់​ទូរទស្សន៍​ទៀត​៕

adverise with khmeread
ប្រភព៖ World Of Buzz

អ្នកនឹងចូលចិត្ត

មតិយោបល់