adverise with khmeread L messi

Barcelona ចរចាដើម្បីបន្តកិច្ចសន្យាថ្មីជាមួយ Messi

          ក្លឹប Barcelona បាន​បើក​ការ​ចរចាជុំវិញ​កិច្ច​សន្យា​ថ្មី​ជាមួយ​​ Lionel Messi ។ កិច្ច​សន្យា​បច្ចុប្បន្ន​របស់កីឡាករ​អាហ្សង់ទីនរូបនេះនឹងផុតកំណត់នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ Barcelona ​ចង់ចងជើង​កីឡាករ​រូបនេះ​ជាមួយនឹង​កិច្ច​សន្យា​ថ្មី។

          ប្រធាន​ក្លឹប Barcelona លោក Jose Maria Bartomeu ​និយាយថា នៅ​សល់​តែបញ្ហាពេលវេលា​ប៉ុណ្ណោះ មុន​ពេល​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ធ្វើការ​ប្តេជ្ញា​ចិត្តបន្ត​អនាគត​​ជា​ផ្លូវការ​ ។

          លោក  Bartomeu បាន​និយាយថា ទោះបី Messi​ នៅសល់កិច្ច​សន្យា​ពីរឆ្នាំ​ ប៉ុន្តែ​យើងនឹង​ចរចាជាមួយ​គាត់ ដើម្បីបន្ត​កិច្ច​សន្យា​ថ្មី ពីព្រោះយើង​ចង់​ឲ្យ​គាត់​នៅជាមួយយើងបន្តទៀត​។ Messi គឺជា​កីឡាករ​លេខ​១​នៅ​លើ​ពិភពលោក៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់