adverise with khmeread Wayne rooney england international captain armband euro 2016 3770231

Rooney: វើលខាប់២០១៨ គឺជាការប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

          ខ្សែប្រយុទ្ធរបស់​ Man Utd កីឡាករ Wayne Rooney បាន​បញ្ជាក់​ថា វើល​ខាប់​ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​នឹង​ក្លាយ​ជា​បេសកកម្មចុងក្រោយ​របស់ខ្លួន​ជាមួយ​នឹង​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស​ហើយ។

          Rooney​ ជា​កីឡាករដែល​រកបានគ្រាប់​បាល់​​ច្រើនជាងគេ​សម្រាប់ក្រុម​ជម្រើស​ជាតិដោយរកបាន៥៣​គ្រាប់​​ក្នុងការ​បង្ហាញមុខ​១១៥​លើក​​។ Rooney ត្រូវ​បាន​គ្រូបង្វឹក​ថ្មី Sam Allardyce បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ជា​ប្រធាន​ក្រុមជម្រើស​ជាតិ​​។

          ក្នុងសន្និសីទកា​សែត​មុន​កា​រប្រកួត​បើក​ឆាក​ជម្រុះវើលខាប់​ជាមួយ​ក្រុម ស្លូ វ៉ាគី​នៅ​ថ្ងៃអាទិត្យ​នេះ Rooney បញ្ជាក់ថា ខ្លួន​មាន​គម្រោង​លាលែង​ពីក្រុម​ជម្រើស​ជាតិក្នុងរយៈ​ពេល​ពីរ​ឆ្នាំ​ទៀត។ Rooney បន្តថា ការ​ប្រកួតនៅ​រុស្ស៊ីគឺជា​ឱកាស​ចុងក្រោយ​របស់​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​ការងារ​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស។ សង្ឃឹមថា ខ្ញុំ​អាចបញ្ចប់ពេល​វេ​លា របស់​ខ្ញុំ​ជាមួយក្រុម​អង់គ្លេស​បាន​ល្អ។

          លោក Sam បានបញ្ជាក់ថា​ Rooney នៅតែ​ត្រូវបាន​ចាត់ទុកជា​ខ្សែប្រយុទ្ធ បើទោះបីជាលេងក្នុងតំណែងខ្សែបម្រើក៏ដោយ។ ប៉ុន្តែ Rooney ​អះអាងថា ខ្លួន​សប្បាយ​ចិត្ត​ទោះលេង​ក្នុងតំណែង​ណាក៏ដោយ​សម្រាប់​ប្រទេសរបស់ខ្លួន៕

adverise with khmeread

មតិយោបល់