adverise with khmeread Buses with usb

ញាក់សាច់​! សិង្ហ​បុរី​ដាក់​ឱ្យប្រើ​ឡានក្រុង​អាច​សាក​ថ្ម​ស្មា​ត​ហ្វូ​ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​

    ​នៅ​ស្អែក​នេះ សិង្ហ​បុរី​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ឡានក្រុង ១០ គ្រឿង ដែលមាន​កន្លែង​សាក​ថ្ម​ទូរស័ព្ទ​ភ្ជាប់ USB សាក​ថ្ម​សម្រាប់​សម្រួល​ដល់​អ្នកដំណើ​រ​របស់​សិង្ហ​បុរី​។​

​    ​ឡានក្រុង ១០ គ្រឿង​ដំណើរការ​ដោយ​ក្រុមហ៊ុន SMRT នឹងដាក់​ពង្រាយ​លើផ្លូវ​ចំនួន ៥ ។ នេះ​បើ​យោងតាម​វេ​ប​សាយ Channelnewsasia ចេញ​ថ្ងៃទី ៣១ ខែសីហា​។​

​    ​ក្នុង​ឡានក្រុង​នីមួយៗ​មាន USB ចំនួន ៤១ ដែលមាន​ទីតាំង​នៅក្បែរ​កៅអី​របស់​អ្នកដំណើរ​តែម្ដង​។ ដោយឡែក​ឡានក្រុង​នេះ​ក៏មាន​ផ្លូវ​រទេះរុញ នៅពេល​មាន​រទេះ​អ្នក​ពិការ​ជិះរទេះ​រុញ និង​មាន​ផ្លូវ​សម្រាប់​អ្នក​ពិការ​ឡើង​ផងដែរ​៕

adverise with khmeread
ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់