adverise with khmeread A cat found alive in amatrice

ពិតជា​អច្ឆរិយៈ ម្ចាស់​ឆ្មា​សុំ​អង្វរ​អ្នក​សង្គ្រោះ​ឱ្យជួយ​រក​ឆ្មា​កប់​ក្រោម​គំនរ​បាក់បែក​អស់ ៦ ថ្ងៃ ទីបំផុត​រកឃើញ​វា​ទាំង​នៅរស់​

    ​សត្វ​ឆ្មា​មួយ​ក្បាល​នៅ​រស់រានមានជីវិត ៦ ថ្ងៃ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​នៅ​កណ្ដាល​ប្រទេស​អ៊ីតាលី​។​

​    ​ឆ្មា​នោះ​មាន​ឈ្មោះថា Gioia ឬក៏ Joy ត្រូវបាន​គេ​រកឃើញ​នៅរស់​ក្នុង​គំនរ​បែកបាក់​ផ្ទះមួយ​ក្នុង​ទីក្រុង Amatrice ដែល​ត្រូវបាន​បំផ្លេចបំផ្លាញ​ស្ទើរ​ទាំងស្រុង​។​

​    ​ឆ្មា​ញី​នោះ​មាន​សភាព​ខ្សោយ និង​ខ្សោះ​ជាតិ​ទឹក ប៉ុន្ដែ​នៅតែមាន​ព្រលឹង​ក្នុង​ខ្លួន បន្ទាប់ពី​ទាញ​ចេញពី​គំនរ​បែកបាក់​។​

​    ​ម្ចាស់​ដ៏​ព្រួយបារម្ភ​ឈ្មោះ Daniela Tursishi បាន​មើលថែ​វា​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ទីក្រុង​នេះ​។ នាង​បាន​ប្រាប់​អ្នក​ពន្លត់​អគ្គិភ័យ​ថា "​ខ្ញុំ​សូម​អង្វរ ស្វែងរក​ឆ្មា​របស់ខ្ញុំ​ផង ពួកវា​នៅក្នុង​នោះ​ទាំងអស់​"​។​

​    ​ឆ្មា​ដែលមាន​សម្បុរ​ស​និង​ប្រផេះ​នេះ ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ក្រុម​ជួយសង្គ្រោះ​ដែល​ប្រើ​ម៉ាស៊ីន​កាយ​ថ្ម​ចេញ​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​នេះ​ការ​ជាការ​រស់រានមានជីវិត​កម្រ​មួយ​របស់​សត្វ​ឆ្មា​ក្នុង​សោដនា​កម្មនេះ ដែល​ឆក់យក​ជីវិត​មនុស្ស​ចំនួន ២៩២ នាក់ និង​របួស ៤០០ នាក់ ក្នុង​ព្រឹត្តិការណ៍​រញ្ជួយ​ដី​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់