adverise with khmeread 14193584 1047570458691202 2014563718 n

ចាប់​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​នៅ​ខេត្តបន្ទាយមានជ័យ​

    ​បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ស ប៊ុន​សឿង មេបញ្ជាការរង​បន្ទាប់ពី​មានការ សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​ថ្នាំញៀន មួយចំនួនធំ នៅ​ចំណុច​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២ ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែសីហា កន្លងទៅនេះ ដោយ​ទី​១-​ឈ្មោះ សាន់ វ៉ាន់​មីន អាយុ​៣៦​ឆ្នាំ ដកហូត​បាន ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ២​កញ្ចប់ និង​ប្រភេទ​គ្រាប់​៣​គ្រាប់ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ សម្បត្តិ ប៊ុន​រ៉​ន អាយុ​១៧​ឆ្នាំ ដកហូត​គ្រឿងញៀន​៦​កញ្ចប់​តូច ទូរស័ព្ទដៃ​១​គ្រឿង និង​នាឡិកាដៃ​១ ផងដែរ​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread

មតិយោបល់