adverise with khmeread 1

​ម្តាយ​ឈរ​មើល​បុរស​ម្នា​ក់បោះ​កូន​ខ្លួនឯង​ទម្លាក់​ពីលើ​ស្ពាន​ចូល​ទឹកទន្លេ ធ្វើ​ព្រងើយ​!

​    ​ម្តាយ​ចិត្ត​អប្រិយ​ម្នាក់ ដែល​រស់នៅ​រដ្ឋ​វ៉ាស៊ីនតោន អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​បន្ទាប់ពី​កូនប្រុស​វ័យ ៤ ឆ្នាំ​របស់​នាង​ត្រូវបាន​ក្រវែង​ពីលើ​ស្ពាន​កំពស់ ៨ ម៉ែត្រ​ចូលទៅក្នុង​ទន្លេ​មួយ​។​

​    ​ក្មេងប្រុស​ដែល​គេ​អាច​ឃើញ​តាមរយៈ​វីដេអូ​ដែល​បាន​ថត​ដោយ​សាក្សី​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ម្នាក់​បោះ​ចូល​ទន្លេ Wynoochee River ពីលើ​ស្ពាន​មួយ​ក្នុង​ទីក្រុង Montesano​។ តាម​ដឹង ម្តាយ​ក្មេង​ម្នាក់នេះ​បាន​ឈរ​នៅក្បែរ​នោះដែរ ប៉ុន្តែ​បាន​ត្រឹម​មើល​ហាក់ដូចជា​គ្មាន​នរណា​ឃើញ​អ៊ីចឹង​។​

​    ​សាក្សី​ឈ្មោះ Brianna Jones បាន​ប្រាប់​ទូរទស្សន៍​ក្នុង​តំបន់ KING5 ថា "​គាត់ (​ក្មេងប្រុស​) បាន​ស្រែកយំ​។ វា​ពិតជា​គួរឱ្យ​អាសូរ​ណាស់​"​។​

​    ​លោក Kaylub Fawley ដែល​បង្ហោះ​វីដេអូ​នេះ​នៅលើ​គណនី Facebook របស់ខ្លួន​បាន​បន្ថែមថា "​នៅពេលដែល​គាត់​ធ្លាក់ចូល​ទឹក បេះដូង​របស់ខ្ញុំ​បាន​ប្រេះឆា​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍មិនល្អ​ទាល់តែសោះ ហើយ​ខ្ញុំ​ក៏​មិនដឹងថា​គួរ​ធ្វើ​អ្វី​ដែរ​"​។

​    ​រូបគេ​បាន​បន្ត "​ខ្ញុំ​បានឃើញ​ក្មេងប្រុស​នោះ​រួចហើយ​ធ្វើឱ្យមាន​អារម្មណ៍​អាណិត​វា​ជាខ្លាំង​។ ឃើញបែបនេះ​ខ្ញុំ​ត្រូវតែ​ទាញ​កាមេរ៉ា​ថត​ឱ្យបាន​ឆាប់ ពេល​កូនតូច​នោះ​ធ្លាក់ទឹក​"​។​

​    ​ម្តាយ និង​បុរស​ដែល​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ខាងលើ​ត្រូវបាន​ប៉ូលិស​ចោទប្រកាន់​ពីបទ​បង្កហេតុ​ងាយ​គ្រោះថ្នាក់​ដោយ​ធ្វេសប្រហែស​។​

​    ​សារព័ត៌មាន KOMO News បាន​រាយការណ៍​ថា បុរស​រូបនោះ​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​លួច​ចូល​ខុសច្បាប់​ផងដែរ ព្រោះ​ស្ពាន​ខាងលើ​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ រីឯ​សេវា​ការពារ​ក្មេង​ក៏​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​នេះដែរ​។​

​    ​ទោះយ៉ាងណា ក្មេងប្រុស​រងគ្រោះ​បាន​រួច​ផុតពី​គ្រោះថ្នាក់ ប៉ុន្តែ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​គេ​របួស​ឬ​យ៉ាងណា​នោះទេ​៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់