adverise with khmeread 14218081 1047585892022992 1954100828 n

ខ្លោចចិត្ត​អាណិតអាសូរ​ណាស់​! ស្ត្រី​មិន​គ្រប់​សតិ​ម្នាក់​សម្រាលកូន​តាមផ្លូវ ត្រូវ​ក្រុម​៧១១ ជួយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជប៉ុន​

​    ​ភ្នំពេញ ៖ ពិតជា​គួរឱ្យ​អាណិត​ណាស់​សម្រាប់​ស្ត្រី​មិន​គ្រប់​សតិ​ម្នាក់ បាន​សម្រាលកូន​នៅតាម​ផ្លូវ​វេលា​ម៉ោង​០៦ និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ដែល​កើតឡើង​នៅ​ចំណុច​ផ្សា​រកា​ណា​ស៊ី​ធី ( ផ្លូវ​វ៉េងស្រេង​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​    ​ស្ត្រី​រងគ្រោះ​រូបនេះ​ត្រូវបាន​ក្រុម​៧១១ របស់​កងពល​លេខ​៧០ ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរ​ជប៉ុន ដើម្បី​ជួយសង្គ្រោះ​បន្តទៀត​។​

​    ​ស្ត្រី​ទីទាល់ក្រ​ម្នាក់នេះ​មានឈ្មោះ​សុខ គង្គា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ដើរ​ដេក​តាម​ចិញ្ចើមផ្លូវ​៕​

adverise with khmeread

មតិយោបល់