adverise with khmeread 1

ក្បួនតម្រាជោគជ័យទាំង ១០ របស់ឈិន ឡុង

​    ​លោក ជែក​គី ចាន់ ឬ ឈិន ឡុង គឺជា​តារាភាពយន្ត​ហុងកុង អ្នកលេង​ក្បាច់គុណ អ្នកដឹកនាំ​ភាពយន្ត អ្នក​ផលិត​ភាពយន្ត អ្នក​សម្តែង​គ្រោះថ្នាក់ និង អ្នកចម្រៀង​។ ក្នុង​ភាពយន្ត លោក​មាន​ភាពល្បីល្បាញ​ដោយសារ​ស្តាយ​ប្រយុទ្ធ​ដ៏​ស្វាហាប់​របស់លោក កាយវិការ​ក្រមិចក្រមើម ការប្រើ​អាវុធ​ទំនើបៗ និង​ការសម្តែង​គ្រោះថ្នាក់​ប្លែកៗ ដែល​សុទ្ធសឹង​សម្តែង​ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្តង​។

​    ​លោក​ក៏បាន​ទទួល​កិ​ត្ត​យស​ជា​រូប​ផ្កាយ​តំណាង​តារា​ល្បី​នៅ​តំបន់ Hong Kong Avenue of Stars ក្នុង​ក្រុង​ហុងកុង និង​តំបន់ Hollywood Walk of Fame នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្នុងនាម​ជា​និមិត្ត​រូបតំណាង​វប្បធម៌ លោក​ត្រូវបាន​គេ​សុំ​សិទ្ធិ​យកទៅ​ធ្វើជា​តួអង្គ​ក្នុង​ចម្រៀង​ប៉ុប គំនូរជីវចល និង​វីដេអូ​ហ្គេម​ទៀតផង​។

​    ​លោក​ក៏​ដើរតួ​ជា​តារាចម្រៀង​ប៉ុប​ហុងកុង និង​ប៉ុប​ចិន​ផងដែរ ដោយបាន​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ជាច្រើន និង​បាន​ច្រៀង​សម្រាប់​ភាពយន្ត ដែល​គាត់​សម្តែង​រាប់មិនអស់​ផងដែរ​។

​    ​ចុះ​ចង់ដឹងថា​ក្បួនតម្រា​ជោគជ័យ​ទាំង ១០ របស់លោក​ជា​អ្វី​ទេ​? សូម​ពិនិត្យមើល​ដូចខាងក្រោម​៖
១. ជឿជាក់​លើ​ខ្លួនឯង​
២. ធ្វើ​អ្វីមួយ​តាម​វិធី​ខ្លួនឯង​
៣. រៀនសូត្រ​ពី​ទស្សនិកជន​
៤. ខំប្រឹងប្រែង​
៥. ធ្វើការ​ទាន់​ខ្លួន​នៅ​ក្មេង​
៦. អ្វីៗ​មិនមែន​ទាល់តែ​ដើម្បី​លុយ​នោះទេ​
៧. ត្រូវ​ចេះ​មានការ​ផ្លាស់ប្តូរ​
៨. ប្រឹង​ធ្វើ​អ្វីមួយ​ឱ្យ​អស់ពី​សមត្ថភាព​
៩. រក្សា​ពាក្យសន្យា​
១០. ត្រូវមាន​គ្រូ​បា​អាចារ្យ​

​វីដេអូ​៖

 

adverise with khmeread

មតិយោបល់