adverise with khmeread 1

Angelina Jolie ចុះ​ពីលើ​ឡាន​ជួយ​ទិញ​តុក្កតា​ខ្លាឃ្មុំ​ពី​ក្មេង​ភ្លោះ​ដែល​តាំង​លក់​តាម​ចិញ្ចើមថ្នល់ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺ​សម្តី​របស់​ឪពុក​ក្មេង​ភ្លោះ​នោះ​

​    ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ នាង Angelina Jolie បាន​ទិញ​តុក្កតា​ខ្លាឃ្មុំ​ដ៏​ធំ​មួយ​ដែលមាន​កម្ពស់ ២ ម៉ែត្រ​កន្លះ​ពី​ក្មេង​ពីរ​នាក់​ដែល​បាន​ព្យាយាម​លក់​វា​តាម​ចិញ្ចើមថ្នល់​។​

​    ​បើ​យោងតាម​វេ​ប​សាយ TMZ ដែលមាន​ភស្តុតាង​ជា​វីដេអូ​បានឱ្យដឹងថា បងប្អូន​ភ្លោះ​ពីរ​នាក់​ដែលមាន​អាយុ ៨ ឆ្នាំ​ដូចគ្នា បាន​ព្យាយាម​លក់​ខ្លាឃ្មុំ​របស់​ពួកគេ​ក្នុងតម្លៃ ៥០ ដុល្លារ​នៅតាម​ដងផ្លូវ Toluca Lake រដ្ឋ California​។​

​    ​នៅពេល​រថយន្ត Cadillac ពណ៌​ស​មួយគ្រឿង​បាន​បើក​មក​ឈប់​នៅ​កន្លែង​ក្មេង​ទាំងពីរ រំពេច​នោះគេ​ឃើញ Angelina និង​កូនស្រី​នាង​គឺ Shiloh ចេញមក​ដ៏​គួរឱ្យ​ភ្ញាក់ និង​មិន​នឹកស្មាន ហើយ Jolie ក៏បាន​ឱ្យ​លុយ​ក្មេង​ទាំងពីរ​ម្នាក់ ៥០ ដុល្លារ​ទិញយក​តុក្កតា​នោះ​។​

​    ​នៅក្នុង​វីដេអូ​ដែល​ថត​ដោយ​ក្រុមការងារ​ទស្សនា​វ​ដ្តី TMZ គេ​អាច​ឮ Angelina Jolie បាន​និយាយថា "​អូនៗ​ពូកែ​លក់ដូរ​ណាស់ គួរឱ្យ​ស្រឡាញ់​មែន​។ អូនៗ​ពិតជា​ក្មេង​អស្ចារ្យ​។ ពិតជា​ប្រសើរ​ណាស់​ដែល​បាន​ជួប​អូនៗ​ទាំងពីរ​"​។​

​    ​ឪពុក​របស់​ក្មេង​ទាំងពីរ​បាន​ប្រាប់​វេ​ប​សាយ​ខាងលើ​ថា កូនៗ​របស់គាត់​មិនដឹងថា Angelina ជា​នរណា​ទេ​អំឡុង​នាង​បាន​ចុះ​ពី​ឡាន​ដើម្បី​ទិញ​តុក្កតា​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់