adverise with khmeread 14193625 1047642485350666 1012814372 n

មាន​ករណី​បង្ក្រាប​ការជួញដូរ​សត្វព្រៃ ដកហូត​សត្វ​អណ្តើក និង​ពស់ ជាង ២២០​គីឡូក្រាម​

​    ​បាត់ដំបង ៖ មាន​ករណី​បង្ក្រាប​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​សត្វព្រៃ មួយ​ករណី ដែល​ឈ្មួញ​ទុច្ចរិត​កំពុង​លួច​ដឹកជញ្ជូន​ក្នុងទិសដៅ​ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ខេត្តបាត់ដំបង នា​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​។​

​    ​ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​រឹបអូស​សត្វព្រៃ ចំនួន​០២​ប្រភេទ គឺ​សត្វ​អណ្តើក​រស់​ចំនួន ២០៧​គីឡូក្រាម និង​សត្វ​ពស់​រស់ ចំនួន​១៦​គីឡូក្រាម​។​

​    ​ប៉ូលិស​បន្តថា ក្រោម​ការបង្ក្រាប​រួចមក សត្វព្រៃ​ទាំង​២​ប្រភេទ​នេះ​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្តទៀត ខណៈដែល​ជនល្មើស បាន​រត់​គេចខ្លួនបាត់​៕​

adverise with khmeread

មតិយោបល់