adverise with khmeread 14215339 285062695208184 1036673088 o

មាន​ករណី​បង្ក្រាប​បទល្មើស​នេសាទ​មួយ​នៅ​ស្រុក​ស្អាង​រឹប​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជាច្រើន​

    ​កណ្ដាល ៖ មាន​ករណី​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​រសៀល​ថ្ងៃទី​៣១ សីហា ២០១៦ នៅ​ចំណុច ឃុំ​ប្រាសាទ និង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដោយមាន​កិច្ចការ​សហការ ជាមួយ​មន្ត្រីជលផល​ស្រុក បានធ្វើការ​បង្ក្រាប​បទ​ល្មើស​នេះ​។​

​    ​ប៉ូលិស​និយាយថា ជា​លទ្ធផល​បង្ក្រាបបាន​រួមមាន​៖ ១-​លូ​សៃយ៉ឺន​ស្បៃ​មុង ចំនួន​៩៨​ម៉ាត់​, ២-​របាំង​ព្រួល​ស្បៃ​មុង ចំនួន​៤.០៤០​ម៉ែត្រ​, និង​៣-​បង្គោល​ឫស្សី ចំនួន​៣.០៧០​ដើម​។​

​    ​ចំណែកឯ​កូន​ត្រី​ពូជ​ចម្រុះ ត្រូវបាន​សមត្ថកិច្ច​លែង​ចូល​បឹង​វិញ ចំនួន​៧៥​គីឡូក្រាម​។ ចំពោះ​វត្ថុតាង ដែល​រឹបអូស​បាន​កម្លាំង​ជំនាញ​បាន​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​តែម្ដង​៕​

adverise with khmeread

មតិយោបល់