1

អាវ​ប្រឡាក់​ពណ៌​ឈប់​បារម្ភ​ទៀត​ទៅ​!!! អនុវត្ត​វិធី ២ របៀបនេះ​

    ​លោកអ្នក​ដែលមាន​បញ្ហា​អាវ​ប្រឡាក់​ពណ៌​ទាំង​លាង​ជ្រះ​និង​លាង​មិន​ជ្រះ សូមកុំ​បារម្ភ​តទៅទៀត អនុវត្ត​វិធី​ដូចខាងក្រោម​ខោអាវ​ដែល​ប្រឡាក់​ពណ៌​នោះ​នឹង​ជ្រះ​វិញ​ជាក់​ជាមិនខាន ហើយ​គំនិត​ចង់​បោះចោល​វា​ក៏​លែងមាន​តទៅទៀត​ដែរ​។ 

​    ​១. ទឹកខ្មេះ​
​    ​ដាំទឹក​មួយ​កំសៀវ​ឱ្យ​ពុះ រួច​ចាក់​ទឹកខ្មេះ​ចូល ១ លីត្រ ហើយ​យក​ខោអាវ​ប្រឡាក់​ពណ៌​ត្រាំ​ក្នុងនោះ ៣០ នាទី​។ បន្ទាប់មកទៀត​គក់​វា​ដោយ​ដៃ​ដើម្បី​ជម្រះ​ឱ្យអស់​ពណ៌​នៅសល់​។ ធ្វើបែបនេះ ខោអាវ​នឹង​វិលត្រឡប់​ទៅ​ពណ៌​ដូចដើម​ឡើងវិញ​ជាមិនខាន​។ បើ​មិន​អ៊ីចឹង​ទេ​អាច​លាយ​ទឹកខ្មេះ ១ លីត្រ​ជាមួយ​ទឹក​ក្រអូប​សម្រាប់​ដាក់​ខោអាវ​បន្តិច ហើយ​ត្រាំ​ខោអាវ ៣០ នាទី សឹម​ស្រង់​មក​គក់​បន្ថែម​ជាការ​ស្រេច​។ 

​    ​២. អំបិល​
​    ​ដាក់​ទឹក​ធម្មតា ២ លីត្រ​ក្នុង​ចានដែក រួច​ដួស​អំបិល ២ ចាន​ចង្កេះ​ចាក់​ចូល កូរ​ឱ្យ​សព្វ​។ រួច​យក​ខោអាវ​ត្រាំ ៦ ម៉ោង​។ ហើយ​ស្រង់​មក​គួ​ក​បន្ថែម​បន្តិចបន្តួច ជាការ​ស្រេច​៕

អ្នកនឹងចូលចិត្ត

មតិយោបល់