adverise with khmeread 1

Amazon កាន់តែ​សម្បូរ​គំនិត​ច្នៃប្រឌិត​! ថ្ងៃក្រោយ​បើ​អស់​ក្រដាស​និង​ស្រោមអនាម័យ ចុច​តែ​ប៊ូ​តុង​មួយ វា​នឹង​មកដល់​ក្នុងពេល​តែ ២៤ ម៉ោង​ប៉ុណ្ណោះ​

    ​អតិថិជន​របស់ Amazon នៅឯ​ចក្រភព​អង់គ្លេស​ឥឡូវនេះ​អាច​ចុច​ប៊ូ​តុង​មួយ​នៅពេលដែល​ពួកគេ​អស់​ក្រដាស់អនាម័យ ឬក៏​សាប៊ូ​បោក​ខោអាវ ហើយ​ក្នុង​រយៈពេល ២៤ ម៉ោង កញ្ចប់​ផលិតផល​ថ្មី​នឹង​មកដល់​មុខទ្វារ​ផ្ទះ​អតិថិជន​ជាមិនខាន​។​

​    ​យ៉ាងណាក្តី សេវាកម្ម​ថ្មី​ហៅថា Dash នេះ​អាច​មើលឃើញ​ជា​ពីរ​របៀប​។ វា​ជា​គំនិត​ជួយ​ឱ្យ​មនុស្ស​ងាយស្រួល​ផង និង​ខ្ជិលច្រអូស​ផង​។​

​    ​អ៊ីចឹង​តើ​សេវាកម្ម​នេះ​នឹង​ដំណើរការ​យ៉ាងដូចម្តេច​?
​    ​ប៊ូ​តុង​ចុច​នោះ​អាច​បញ្ជា​ទិញ​ផលិតផល ៤០ ប្រភេទ​នៅពេល​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម Dash មាន​ចាប់ពី​ឡា​ប៊ូ​លាងចាន​រហូតដល់​កាហ្វេ​ក្តៅៗ និង​ស្រោមអនាម័យ​។ អ្នក​អាច​ទិញ​ប៊ូ​តុង​នេះ ប៉ុន្តែ​ទិញ​ក្នុងតម្លៃ​ពេញ​នៅពេល​ជាវ​ដំបូង​។ បន្ទាប់មក អ្នក​ត្រូវ​ដំឡើង​វា​ជាមួយ App របស់ Amazon ដោយ​ជ្រើសរើស​ផលិតផល​ជាក់លាក់​មួយ និង​ជម្រើស​នៃ​ការដឹកជញ្ជូន​របស់​អ្នក​។ ចាប់ពីពេលនេះ​តទៅ នៅពេលដែល​អ្នក​អស់​ផលិតផល​ប្រើប្រាស់ លោក​គ្រាន់តែ​ចុច​ប៊ូ​តុង​ដែល​ត​ភ្ជា​ក់​ជាមួយ WIFI នោះ​អ្នកនឹង​អាច​កុ​ម្ម៉ុ​ង​ផលិតផល​បាន​ហើយ​។​

​    ​ហើយ​ពិតណាស់ Amazon ក៏បាន​គិត​អំពី​ចំណុច​សំខាន់​មួយទៀត​ដែរ​។ ប្រសិន​កូនៗ​របស់​អ្នក​ចុច​ប៊ូ​តុង​នេះ​ច្រើនដង អ្នក​នឹងមិន​ទទួលបាន​ក្រដាសអនាម័យ​រាប់​តោន​នៅមុខ​ទ្វារ​ដែរ​។ នៅពេល​ការបញ្ជាទិញ​មួយ​ត្រូវបាន​ទិញ​ហើយ​នោះ អ្នកនឹង​ទទួលបាន​សារ​មួយ ហើយ​ការ​ចុច​ប៊ូ​តុង​ក្រោយ​ការបញ្ជា​នេះ​នឹង​ត្រូវបាន​បដិសេធ​ក្នុងអំឡុង ២៤ ម៉ោង​៕

ប្រភព៖ BBC

adverise with khmeread

មតិយោបល់