adverise with khmeread 1

កុំ​ខក​ឱ្យសោះ​! ថ្ងៃទី ១ កញ្ញា​នេះ​ជា​ថ្ងៃសីល​ផង​ជា​ថ្ងៃ​ព្រះចន្ទ​ថ្មី​ផង​ឬ "​ព្រះ​ចន្ទ​លុយ​"! ចង់​ប្រាថ្នា​ជោគជ័យ​អ្វីខ្លះ ប្រាថ្នា​ថ្ងៃនេះ​!

    ​ថ្ងៃទី​១​កញ្ញា​នេះ​ជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​បំផុត​ដើម្បី​ប៉ងប្រាថ្នា​ឱ្យមាន​លុយ​ច្រើនៗ ព្រោះ​ជា ថ្ងៃ "​ព្រះ​ចន្ទ​ថ្មី​" ដែល​រះ​ដំណាលគ្នា​នឹង​ព្រះអាទិត្យ (​យប់​មើលមិនឃើញ​ព្រះ​ចន្ទ​ទេ​)​។ ព្រះ​ចន្ទ​នេះ​ក៏​អាច​ហៅ​បាន​ថា​ជា​ព្រះ​ចន្ទ​ថ្មី​ផងដែរ ព្រោះ​វា​ជា​ចុងខែ​រនោច (​ខែងងឹត​) ដែល​ព្រះ​ចន្ទ​ថ្មី​នឹង​ចាប់ផ្តើម​រះ​ដំណាលគ្នា​នឹង​ព្រះអាទិត្យ​។ 

​    ​ដោយសារ​ព្រះ​ចន្ទ​លុយ​រះ​តែម្តង​ក្នុង​ខែកញ្ញា (​រះ​ចំ​ថ្ងៃ ១ កញ្ញា ឬ ១៤ រោច ខែស្រាព​ណ៍​) ដូច្នេះ​សូមកុំ​ខកខាន​ឱកាស​បួងសួង​សុំ​ជោគជ័យ​ក្នុង​រឿង​លុយកាក់ ស្នេហា ការងារ និង​រឿង​ជាច្រើន​ទៀត ដែល​លោកអ្នក​ចង់​បួងសួង​។ 

​    ​អ្វីដែល​លោកអ្នក​ចាំបាច់​ត្រូវធ្វើ​បន្ថែមទៀត​មានដូចជា​៖
​    ​១. យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អា​រ៉ា​ម​នៅពេល​ព្រឹក​។​
​    ​២. សុំ​ពរជ័យ​ពី​ឪពុកម្តាយ​។​
​    ​៣. ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​អំឡុង​ថ្ងៃនេះ ហាម​មាន​ជម្លោះ​ទាស់ទែង​។ 
​    ​៤. កុំឱ្យ​នរណាម្នាក់​ខ្ចីលុយ​ឱ្យសោះ​។​
​    ​៥. ដាក់​លុយ​ឱ្យ​ពេញ​កាបូប​ថ្មី​មួយ ហើយ​យកទៅដាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​របស់​ព្រះ​ពុទ្ធរូប​ក្នុងផ្ទះ​របស់​អ្នក​។ លៃ​លុយ​ដាច់ដោយឡែក​ក្នុង​កាបូប​មួយទៀត​សម្រាប់​ចាយវាយ​។ 

​    ​អំឡុងពេល​បួងសួង ដែល​អាច​សម្រេចបាន​ដូច​សេចក្តីប្រាថ្នា​គឺ​ចាប់ពី​ម៉ោង ៦ ព្រឹក ដល់ ៦ ល្ងាច ជា​ពេលដែល​ព្រះ​ចន្ទ​ចុងខែ​រនោច រះ​ដំណាលគ្នា​ជាមួយ​ព្រះអាទិត្យ​៕

adverise with khmeread
ប្រភព៖ ស៊ែរស៊ី

អ្នកនឹងចូលចិត្ត

មតិយោបល់