0

កំហុស ៧ យ៉ាង​ដែល​ធ្វើឱ្យ​សុភាពនារី​ស្លៀកពាក់​មើលទៅ​ចាស់​ជាង​អាយុ

    ​សម្លៀកបំពាក់​អាចជួយ​លើក​សម្រស់​មនុស្ស​ឱ្យមើល​ទៅ​ស្អាត​ទាក់ទាញ បើ​ចេះ​លេង​ស្ទីល ប៉ុន្តែ​បើ​លេង​ស្ទីល​ខុស វា​មិន​ត្រឹមតែ​មិន​ជួយ​លើក​សម្រស់​ទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​អាយុ​ទៅទៀត​។ 

​    ​ខាងក្រោម​នេះ​ជា​កំហុស​ក្នុង​ការលេង​ស្ទីល​សម្លៀកបំពាក់ ៧ ចំណុច ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ចាស់​ជាង​អាយុ​។ 

​    ​១. ស្លៀកពាក់​ខ្មៅ​សុទ្ធ 
​    ​បើ​សក់ខ្មៅ​ហើយ​លេង​ឈុត​សម្លៀកបំពាក់​ខ្មៅ​សុទ្ធ ក្រចកដៃ​ខ្មៅ ស្បែកជើង​ខ្មៅ ស្រោមជើង​ខ្មៅ អ្វីៗ​ខ្មៅ​ទាំងអស់​រាប់ទាំង​កាបូប នោះ​គ្មានអ្វី​ចម្លែក​ទេ ដែលថា​លោកអ្នក​មើលទៅ​ចាស់​ជាង​វ័យ​។ គួរ​រក​ពណ៌​ចម្រុះ​ខ្លះ ឱ្យ​ស៊ីគ្នា​។ 

​    ​២. មិនចេះ​ជ្រើស​ឈុត​លាក់​រាង ពេលដែល​អ្នកមាន​រាងកាយ​ធាត់​
​    ​បើសិន​លោក​អ្នកជា​មនុស្ស​ធាត់ ហើយ​ជ្រើសរើស​សម្លៀកបំពាក់​គ្មាន​ស្ទីល​បញ្ចេញ​ចង្កេះ​រាង​រាវ​ទៀត នោះ​មើលទៅ​រឹតតែ​ធាត់ និង​រឹតតែ​អាក្រក់​មើល​។ គួរ​រក​ឈុត​ណា​ដែល​លួច​ឱ្យចេញ​រាង​ចង្កេះ ដើម្បី​បន្លំ​ភ្នែក​អ្នកដទៃ​កុំឱ្យ​មើល​មក​អ្នក​ថា​ជា​មនុស្ស​គ្មាន​ចង្កេះ​នឹង​គេ​។ រីឯ​អាវ​គួរ​លេង​ម៉ូត​ឱ្យចេញ​ជា​រាង​ស្វ៊ែរ​ឬ​បញ្ចេញ​សាច់​ខ្លះ កុំរ​កអាវ​ពាក់​ជិតៗ​ដៃ​ពេក​។ 

​    ​៣. ស្លៀកសំពត់​វែង​ពេក​
​    ​និយាយ​នេះ​មិនមែន​ទាល់តែ​ស្លៀក​ខ្លី​ពេក​ទើប​ស្អាត​នោះទេ​។ ប៉ុន្តែ​បើ​អ្នក​ស្លៀកសំពត់​ហៀរ​ដល់​កែងជើង​ហើយ ទោះជា​សំពត់​ថ្លៃ​កប់​ពពក​ក៏​មើលទៅ​នៅតែ​មិន​ស្អាត​ដែរ​។ បើ​ចង់​ស្លៀកសំពត់​វែង​គួរ​រក​សំពត់​ដែល​ហៀរ​ត្រឹម​ក្រោម​ក្បាលជង្គង់​តិចតួច​។ 

​    ​៤. ពាក់​វ៉ែនតា​ខុស​អាយុ ខុស​មុខ​
​    ​លោកអ្នក​គួរ​រក​វ៉ែនតា​ណា​ដែល​ពាក់​ទៅ​សម​នឹង​ទម្រង់​មុខ និង​អាយុ​របស់​អ្នក មិនមែន​ឃើញ​គេ​ពាក់​វ៉ែនតា​ធំ មើលទៅ​ស្អាត ទិញ​ពាក់​តាម​គេ​នោះទេ​។ 

​    ​៥. ដើរ​ទិញ​សម្លៀកបំពាក់​ជាមួយ​មនុស្ស​ដែល​មិនចេះ​លេង​ស្ទីល​សម្លៀកបំពាក់​
​    ​រក​ដៃគូ​ណា​ដែលមាន​ជំនាញ​ខាង​លេង​ម៉ូត​ខោអាវ ទើប​គេ​អាចជួយ​រក​សម្លៀកបំពាក់​ណា​ដែល​សម​នឹង​រូបរាង​របស់​អ្នក​។ 

​    ​៦. ទិញ​ស្បែកជើង​ដែល​ល្បី​តៗ​គ្នា​
​    ​មិនមែន​ដោយសារតែ​ស្បែកជើងផ្ទាត់​មើលទៅ​ល្បី ទិញ​មក​ពាក់​ស្អាត​ដូច​គេ​នោះទេ​។ បើ​ជើង​របស់​អ្នក​ធាត់ ធំ តើ​ពាក់​ស្បែកជើង​ផ្ទាល់​ល្បី មើលទៅ​សម​ដែរ​ទេ​? 

​    ​៧. កន្សែង​បង់ក​
​    ​សម័យនេះ​មិនមែនជា​ទសវត្សរ៍ ១៩៦០ ទេ​។ បើ​ទិញ​កន្សែង​បង់ក គួរ​កុំ​យកមក​បង់ក ព្រោះ​វា​មើលទៅ​មាន​លក្ខណៈ​បុរាណ និង​ធ្វើឱ្យ​អ្នក​ចាស់​ជាង​វ័យ​។ គួរ​យក​វា​មក​ចង​ចង្កេះ ទើប​មើលទៅ​ស្អាត ហើយ​សិច​ស៊ី​៕

ប្រភព៖ style

អ្នកនឹងចូលចិត្ត

មតិយោបល់